ប្រទេសម៉ាសេដ្វានខាងជើង ៖ ប្រភពពីសារព័ត៌មាន People បានរាយការណ៍ថា កីឡាករបាល់ទាត់អាជីព Andrej Lazarov គឺមនុស្សម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះក្លិបកម្សាន្តរាត្រីមួយកន្លែងក្នុងប្រទេសម៉ាសេដ្វានខាងជើង (North…
ប្រទេសម៉ាសេដ្វានខាងជើង ៖ ប្រភពពីសារព័ត៌មាន People បានរាយការណ៍ថា កីឡាករបាល់ទាត់អាជីព Andrej Lazarov គឺមនុស្សម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះក្លិបកម្សាន្តរាត្រីមួយកន្លែងក្នុងប្រទេសម៉ាសេដ្វានខាងជើង (North Macedonia) បន្ទាប់ពីរូបគេបានព្យាយាមជួយសង្គ្រោះជីវិតអ្នកផ្សេងទៀតពីអណ្តាតភ្លើងដ៏សន្ធោសន្ធៅ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្លិបបាល់ទាត់ FC Shkupi នៃលីគកំពូលម៉ាសេដ្វានខាងជើង (Prva Liga) បានចែករំលែកដំណឹងដ៏រន្ធត់ និងទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីខ្សែបម្រើ Andrej Lazarov វ័យ២៥ឆ្នាំ ត្រូវបានបញ្ជាក់ថាស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះក្លិបកម្សាន្ត Pulse ស្ថិតនៅទីក្រុង Kocani ភាគខាងកើត ប្រទេសម៉ាសេដ្វានខាងជើង ។
ចែករំលែកព័តមាននេះ