អ្នកចាំទីបារ៉ែនទម្ងន់ជាង១០០គីឡូ ទាក់ទាញខ្លាំងក្នុងការប្រកួតជម្រុះ World Cup
បរទេស ៖ អ្នកចាំទី Ebrahim Lutfalla របស់ក្រុមជម្រើសជាតិបារ៉ែន ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការប្រកួតជម្រុះពានរង្វាន់ FIFA World…
បរទេស ៖ អ្នកចាំទី Ebrahim Lutfalla របស់ក្រុមជម្រើសជាតិបារ៉ែន ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការប្រកួតជម្រុះពានរង្វាន់ FIFA World…
បរទេស ៖ អ្នកចាំទី Ebrahim Lutfalla របស់ក្រុមជម្រើសជាតិបារ៉ែន ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី តាមរយៈរាងកាយដ៏ធំ និងទម្ងន់ជាង១០០គីឡូរបស់គេ។
អ្នកចាំទី Lutfalla បានបង្ហាញវត្តមានក្នុងការប្រកួតដែលបារ៉ែនបានចាញ់ម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល ២ទល់នឹង០ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ក្រៅអំពីការអបអរជ័យជម្នះក្រុមសាំមូរ៉ៃក្លាយជាប្រទេសដំបូងគេមិនមែនជាម្ចាស់ផ្ទះព្រឹត្តិការណ៍ (Non-host) កក់កៅអីជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលមានសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិករង់ចាំស្រេចនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុននិងបរទេសជាច្រើនក៏ចាប់អារម្មណ៍ខ្លាំងលើអ្នកចាំបារ៉ែនផងដែរ។
អ្នកចាំទី Lutfalla វ័យ៣២ឆ្នាំមានកម្ពស់ ១.៨២ម៉ែត្រ និងទម្ងន់១០៧គីឡូក្រាម បច្ចុប្បន្នកំពុងលេងឱ្យក្លិប Al-Muharraq សមាជិកលីគកំពូលបារ៉ែន។ Lutfalla បានបង្ហាញខ្លួន ៣០ប្រកួតហើយសម្រាប់បារ៉ែន ចាប់តាំងពីត្រូវបានកោះហៅជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣។ អ្នកចាំទីលេចធ្លោខ្លាំងដោយសារតែកាយសម្បទារបស់ខ្លួនរូបនេះ បានឈ្នះពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំព្រឹត្តិការណ៍ ក្រោយរួមចំណែកជួយបារ៉ែនឈ្នះជើងឯកពានរង្វាន់ Arabian Gulf Cup រដូវកាល ២០២៤-២៥ កាលពីថ្មីៗនេះ។
អ្នកគាំទ្រជប៉ុនជាច្រើនដែលទស្សនាការប្រកួតទល់នឹងបារ៉ែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ បានផ្តោតការចាប់អារម្មណ៍ពួកគេលើរាងកាយ Lutfalla ដោយបានប្រៀបធៀបអ្នកចាំទីរូបនេះ ទៅនឹងបណ្តាតួអង្គតុក្កតាដែលមានរាងកាយដ៏ធំថែមទៀតផង។
សូមជម្រាបជូនថា ជប៉ុនក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Hajime Moriyasu បានបញ្ចប់នៅកំពូលតារាងពូល B ការប្រកួតជម្រុះជុំទី២ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី ជាមួយកំណត់ត្រាឈ្នះទាំង៦ប្រកួត (លេងចំនួន២ជើង) លើកូរ៉េខាងជើង ស៊ីរី និងមីយ៉ាន់ម៉ា ដោយស៊ុតបញ្ចូលទីបាន២៤គ្រាប់ និងមិនរបូតសូម្បីតែ១គ្រាប់។
ឈានដល់ការប្រកួតជម្រុះជុំទី៣ ជប៉ុនដែលឈ្នះកៅអី World Cup ឆ្នាំ ២០២៦ ដោយស្វ័យប្រវត្តិនោះ ក៏កំពុងបន្តឈរនៅកំពូលតារាងពូល C ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ ៦ និងស្មើ ១ មាន១៩ពិន្ទុ តាមពីក្រោយដោយអូស្ត្រាលីមាន១០ពិន្ទុ អារ៉ាប៊ីសាអូឌីតមាន៩ពិន្ទុ និងឥណ្ឌូណេស៊ី បារ៉ែន និងចិន ដែលមាន៦ពិន្ទុស្មើគ្នា ដ្បិតសល់៣ប្រកួតទៀត ទើបបញ្ចប់ការប្រកួត។ ការប្រកួតបន្ទាប់ នៅថ្ងៃទី២៥ ខែមីនា ជប៉ុនត្រូវទទួលអារ៉ាបីសាអូឌីត រីឯអូស្ត្រាលីទៅសួរសុខទុក្ខចិន ខណៈដែលឥណ្ឌូណេស៊ីត្រូវស៊ីសងគញនាជាមួយនឹងបារ៉ែនលើទឹកដីខ្លួន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ចាប់ផ្តើមអនុវត្តទម្រង់ថ្មីរបស់ខ្លួន ដោយបានបង្កើនក្រុមពី៣២ក្រុមរហូតដល់ ៤៨ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ទម្រង់ថ្មីនេះ ទ្វីបអាស៊ីទទួលបាន៨កៅអីកន្លះ ដោយកៅអីស្វ័យប្រវត្តិចំនួន ៨ និងកន្លះកៅអីឆ្លងកាត់ការប្រកួតអន្តរទ្វីប ដើម្បីប្រជែងយក១កៅអី ដែលខុសពីការប្រកួតមុន ទ្វីបអាស៊ីបានត្រឹមតែ៤កៅអីកន្លះប៉ុណ្ណោះ៕ ដកស្រង់ ៖ Znews
ចែករំលែកព័តមាននេះ