ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាអ្វីម៉្លេះ! ជីដូនទៅជួយចៅ បែរជា​ជួប​គ្រោះទាំង​២នាក់​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រន​តគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ជីដូន​ឃើញ​ចៅ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ ក៏​ចុះ​ទៅ​ជួយ តែ​ជា​អកុសល​ដោយសារ​ទឹកស្រះ​ជ្រៅ​ពេក បណ្តាល​ឱ្យ​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា…

ខេត្ត​រន​តគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ជីដូន​ឃើញ​ចៅ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ ក៏​ចុះ​ទៅ​ជួយ តែ​ជា​អកុសល​ដោយសារ​ទឹកស្រះ​ជ្រៅ​ពេក បណ្តាល​ឱ្យ​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

ហេតុការណ៍​នេះ​បង្ក​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​ចំការ​របស់​ឈ្មោះ​ព្លឿ​ន ម្លិ​ក ស្ថិត​ក្នុងភូមិ​ប៉ា​យ៉ាង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។

ជន​រង​គ្រោះជា​ជីដូន និង​ចៅ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ ហើយ​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ឱ្យ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ