ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសាទឹក​ម្រះ​ស្រស់​ជួយ​បញ្ចុះ​កម្រិត​ស្ករ​​ក្នុង​ឈាម​និង​ក្នុង​រាង​កាយ

10 ឆ្នាំ មុន

​ម្រះ​​ជា​​គ្រឿង​​ផ្សំ​​រសជាតិ​​ដ៏​​មាន​​តម្លៃ​​បំផុត​​ដែល​​ធម្ម​ជាតិ​​បាន​​ផ្តល់​​ឱ្យ​​មនុស្ស ​។​ វា​​ជា​ប្រភេទ​​បន្លែ​​ដែល​ផ្តល់​​នូវ​​សុខ​​ភាព​ដល់​​មនុស្ស​​យើង​​ ។​​ ក្រៅ​​ពី​​ការ​​ទទួល​ទាន​​យ៉ាង​​​ទូលំ​ទូលាយ​ក្នុង​នាម​ជា​បន្លែ​ វា​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ផងដែរ​តាំង​ពី​បុរាណ​កាល​មក​ ក្នុង​នាម​ជា​​​ឱស​ថ​ព្យាបា​ល​រោគ​ជា​​ពិ​សេស​​ជួយ​​បញ្ចុះ​​សារ​ធាតុ​ស្ករ​​ក្នុង​​ឈាម​​និង​​ធ្វើ​​ឱ្យ​​មាន​​តុល្យ​​ភាព​​ស្ករ​​ក្នុង​​រាង​កាយ​​ ។​​ បើ​​ទោះ​​មាន​​រស​​ជាតិ​​​​ល្វីង​​ខ្លាំង​​

​ម្រះ​​ជា​​គ្រឿង​​ផ្សំ​​រសជាតិ​​ដ៏​​មាន​​តម្លៃ​​បំផុត​​ដែល​​ធម្ម​ជាតិ​​បាន​​ផ្តល់​​ឱ្យ​​មនុស្ស ​។​ វា​​ជា​ប្រភេទ​​បន្លែ​​ដែល​ផ្តល់​​នូវ​​សុខ​​ភាព​ដល់​​មនុស្ស​​យើង​​ ។​​ ក្រៅ​​ពី​​ការ​​ទទួល​ទាន​​យ៉ាង​​​ទូលំ​ទូលាយ​ក្នុង​នាម​ជា​បន្លែ​ វា​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ផងដែរ​តាំង​ពី​បុរាណ​កាល​មក​ ក្នុង​នាម​ជា​​​ឱស​ថ​ព្យាបា​ល​រោគ​ជា​​ពិ​សេស​​ជួយ​​បញ្ចុះ​​សារ​ធាតុ​ស្ករ​​ក្នុង​​ឈាម​​និង​​ធ្វើ​​ឱ្យ​​មាន​​តុល្យ​​ភាព​​ស្ករ​​ក្នុង​​រាង​កាយ​​ ។​​ បើ​​ទោះ​​មាន​​រស​​ជាតិ​​​​ល្វីង​​ខ្លាំង​​ដែល​​ធ្វើ​​ឱ្យ​មនុស្ស​​ខ្លះ​​ពិបាក​​លេប​​ តែ​​វា​​ពិត​​ជា​​អាច​​កែ​​លម្អ​​ដល់​សុខ​​ភាព​​របស់​​អ្នក​​បាន ​​។​ ក្នុង​​ម្រះ​​មួយ​​ផ្លែត្រូ​វ​​គេ​​រក​ឃើញ​​មាន​​វីតាមីន​​ និង​សារ​​ធាតុ​​រ៉ែ​​សំខាន់ៗ​​ដូចជា ​វីតាមីន ​A, B1, B12​ និង​​វីតា​មីន​C ​សារ​ធាតុ​​រ៉ែ​មាន​​ ដែក​​ កាល់​​ស្យូម​​ ផូ​ស្វ័រ​​ ទង់​​ដែង​​ ព្រម​​ទាំង​​ប៉ូតា​​ស្យូម ​។

លទ្ធ​ផល​​នៃ​​ការ​​ពិ​សោធន៍​​តា​ម​​បែប​​វិទ្យា​​សាស្ត្រ​​២​លើក​​ចុង​​ក្រោយ​​​បា​ន​​បង្ហាញ​​ថា ​ផ្លែ​​ម្រះ​​មាន​ប្រ​សិទ្ធ​ភាព​​​​​បញ្ចុះ​​កម្រិត​​ស្ករ​​ក្នុង​ឈាម​ (hypoglycemic Action​)​ កាត់​​បន្ថយ​​បាន​​នូវ​​ហា​និ​ភ័យ​​កើត​​មាន​​ជំ​ងឺ​ទឹក​​​នោម​​ផ្អែម​​ប្រ​ភេទ​​២ ​។​​ វា​​ផ្ទុក​សមា​​ធាតុ​​សកម្ម​ដែល​​មាន​​កម្លាំង​​ប្រ​ឆាំង​នឹង​​​ជំ​ងឺ​​ទឹក​​នោម​​ផ្អែម​​យ៉ាង​​ហោច​​ណាស់​​៣​​ប្រ​ភេទ​​គឺ​ ​polypeptides-p​ សណ្ឋាន​ដូច​ជា​​ អាំង​​ស៊ុយ​​លីន​,​ Vicine​ និង​ Charantin ​មាន​​ប្រ​សិទ្ធ​​ភាព​​ទប់​​កម្រិត​​​​ស្ករ​​ក្នុង​​ឈាម​មិន​​ឱ្យ​​​​ឡើង​​ ​​។​​ ​

p​ol​ypep​tid​es​​-p ,​Vicine ​និង​​Charantin​​ រួម​ផ្សំ​​​បញ្ចូល​​គ្នា​​គឺ​​មាន​​ប្រសិទ្ធ​​ភាព​​ធ្វើ​​ឱ្យ​​កម្រិត​ស្ករ​ក្នុង​ឈាម​​ និង​​ក្នុង​ទឹក​​នោម​​ថយ​​ចុះ​​​មិន​​ចាញ់​​ថ្នាំ​​ពេទ្យ​​ឡើយ ​។​ លើស​ពី​នេះ​ទៀត​ វា​មិន​បាន​ធ្វើ​ឱ្យ​កើន​កម្រិត​អាំង​​ស៊ុយ​​លីន​​ក្នុង​ឈាម​​នោះ​​ទេ​ ។​​ ឯ​​​ប្រូតេ​អុីន​​ដែល​មាន​​ឈ្មោះ​ AMPK​ មាន​​សកម្ម​​ភាព​​កាន់​​តែ​​ក្លៀវ​​ក្លា​ឡើង ​។​ AMPK​ ជា​​ប្រូតេអុីន​​ដែល​​គេ​ដឹង​​យ៉ាង​​ច្បាស់​ថា​ ​ជួយ​​គ្រប់​​គ្រង​​ស្ថិរ​​ភាព​​ការ​​រំលាយ​​អាហារ​​ផ្តល់​​នូវ​ថាម​ពល​ និង​​ទប់​​ទល់​​ការ​​ឡើង​​ជាតិ​​ស្ករ​ ​។​

លទ្ធ​​ផល​​នៃ​​ការ​​ពិ​សោធន៍​​រយៈ​​ពេល​​​៤​​សប្តាហ៍​ចុះ​​ផ្សាយ​​ក្នុង​​ព្រឹត្តិ​ប​ត្រ​​Jou​rnal​ of​  Eth​nopharmacology​កា​ល​​​ពី​​ខែ​ម​ក​រា ​ឆ្នាំ​២០១១​ ​បង្ហាញ​​ថា​ អ្នក​​ជំ​ងឺ​ទឹក​នោម​​ផ្អែម​ប្រ​ភេទ​​២​​ដែល​​ផឹក​ទឹក​​ម្រះ​​ស្រស់​​ចំណុះ​២០០០​មិល្លី​​ក្រាម​​រាល់​​ថ្ងៃ​​ ធ្វើ​​ឱ្យ​​កម្រិត​​ស្ករ​​ក្នុង​​ឈាម​​ថយ​​ចុះ​​ ខណៈ​​អ្នក​​លើស​​ស្ករ​​ផឹក​​ត្រឹម​​១០០០​​មិ​ល្លី​ក្រាម ​។

ឯ​កា​​រ​​សិក្សា​​មួ​យ​​ទៀត​​ចេញ​​ផ្សាយ​​ក្នុង​​ខែ​មីនា ​ឆ្នាំ​២០០៨​​បង្ហាញ​​ថា ​​​ម្រះ​​ស្រស់​​ពី​​៤-​៥​​ផ្លែ​​(ប្រហែល​​ជា​១​គីឡូ​​ក្រាម​)​​កិន​​ឱ្យ​​ម៉ដ្ត​​រួច​​ពូត​ច្រោះ​​យក​​ទឹក​​​ទទួល​ទាន​រៀង​​រាល់​​ព្រឹក​​មុន​​អាហារ​​ពេល​​ព្រឹក​នឹង​​ជួយ​​ឱ្យ​កម្រិត​​​ស្ករ​​ក្នុង​​ឈាម​​និង​​ក្នុង​​ទឹក​​នោម​​ថ​យ​​ចុះ​​មក​​នៅ​​ធម្ម​តាវិ​ញ​​​ ។​

ប្រសិន​​បើ​​អ្នក​​កំពុង​​ស្ថិត​​នៅ​​ក្នុង​​ការ​ព្យា​បាល​ដោយ​​​ប្រើ​​ថ្នាំ​​ពេទ្យ​​​​ទទួល​​ទាន​​ទឹក​​ម្រះ​​រឹត​តែ​​ជួយ​​ឱ្យ​ជាតិ​​ស្ករ​​​​ចុះ​​ថយ​​យ៉ាង​​ឆាប់​​រហ័ស​ហួស​​ពី​​ការ​​​ស្មាន ​​។​​ ចូរ​ពិនិត្យ​​មើល​​កម្រិត​​ស្ករ​​ក្នុង​​ឈាម​​របស់​​អ្នក​​ដោយ​​ប្រុង​ប្រយ័ត្ន​​ក្រោយ​​ការ​​ប្រើ​​ប្រាស់​​ទឹក​​ម្រះ​​ពី​​៧​​ទៅ​​១៤​​ថ្ងៃ ៕