មុននេះ…រកឃើញអ្នកស្លាប់ម្នាក់ទៀត សរុប៤នាក់ហើយ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា គិតត្រឹមវេលាម៉ោងជិត១២ថ្ងៃត្រង់ទី២២ មិថុនា នេះ ការរុកកម្មករសំណង់ក្នុងហេតុការណ៍បាក់រលំអគារគឺបានរកឃើញសពម្នាក់ទៀត បន្ទាប់ពីកម្លាំងបានរកឃើញ៣នាក់កាលពីព្រឹក ។ សូមរំលឹកថា ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ ស្ថិតត្រង់ចំណុចភូមិ
៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជារបស់ជនជាតិចិននោះ ក៏បានប្រកាសព័ត៌មានបឋមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា មានមនុស្សប្រមាណ៣០នាក់បានរងគ្រោះថ្នាក់ ក្នុងនោះបានស្លាប់៣នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល១៦នាក់ ។ គួរបញ្ជាក់ថា៖ សង្គ្រោះ កម្មករជាបន្តបន្ទាប់បាន១៨នាក់ហើយ…ខណៈរកឃើញស្លាប់៣នាក់

ប្រភពបន្តទៀតថា ជនរងគ្រោះទាំងអស់ក៏ត្រូវបានជួយសង្គ្រោះបន្ទាន់ផងដែរ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជួួយជនរងគ្រោះចេញពីគំនរថ្មអគារ ដែលបាក់បែកខ្ទេចនោះ ។
គិតនៅត្រឹមម៉ោង១០ព្រឹកថ្ងៃដដែលនេះ មានជនរងគ្រោះចំនួន១៨នាក់ បាននិងកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយ ។ (សម្រួលដោយ៖ ស្រីណា) ។ មានមនុស្សប៉ុន្មាននាក់ទៅ?ស្ថិតក្នុងអគាររលំបាក់ខ្ទេចនេះ…













ចែករំលែកព័តមាននេះ