ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តទៀតថា គិតត្រឹមម៉ោងជាង០៩ព្រឹកថ្ងៃទី២២ មិថុនា នេះ កម្មករសំណង់ដែលរងគ្រោះនៅក្នុងហេតុការណ៍ដួលរលំអគាររបស់ជនជាតិចិន ត្រូវសមត្ថកិច្ចជួយសង្គ្រោះបានចំនួន១៨នាក់ហើយ ។ សូមរំលឹកថា៖ មានមនុស្សប៉ុន្មាននាក់ទៅ?ស្ថិតក្នុងអគាររលំបាក់ខ្ទេចនេះ…
សេចក្តីរាយការណ៍បន្តថា អ្នករងរបួសមានធ្ងន់ និងស្រាល ដោយមិនទាន់ស្គាល់ឈ្មោះនោះទេ ត្រូវបានបញ្ជូនតាមរថយន្តមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីព្យាបាលបន្តបន្ទាប់ ។
ប្រភពបន្តថា ក្នុងនោះ សមត្ថកិច្ចបានរកឃើញសពកម្មករស្លាប់មានចំនួន៣នាក់ ដោយយកចេញពីគំនរថ្មសង្កត់មកដាក់ខាងក្រៅ ។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការងនគរបាលខេត្តព្រះសីហនុ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ