មុននេះ…រកឃើញ​អ្នកស្លាប់ម្នាក់ទៀត សរុប៤នាក់ហើយ


ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា គិតត្រឹមវេលាម៉ោងជិត១២​ថ្ងៃត្រង់​ទី២២ មិថុនា ​នេះ ការរុក​កម្មករសំណង់​ក្នុង​ហេតុការណ៍បាក់​រលំ​​អគារ​គឺបាន​រកឃើញ​សព​ម្នាក់​ទៀត​ ​បន្ទាប់ពី​កម្លាំងបាន​រក​ឃើញ​៣នាក់​​កាលពី​ព្រឹក​ ។ សូមរំលឹកថា ក្នុង​ហេតុការណ៍​បាក់​អគារ​កម្ពស់​៧ជាន់ ស្ថិត​ត្រង់ចំ​ណុច​ភូមិ
៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​​ ដែល​ជា​របស់​ជនជាតិ​ចិននោះ ក៏បានប្រកាសព័ត៌មានបឋម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈថា ​មាន​មនុស្ស​ប្រមាណ​៣០​នាក់​បាន​រងគ្រោះថ្នាក់​ ក្នុង​នោះ​បាន​ស្លាប់​៣​នាក់ របួសធ្ងន់​២​នាក់ និង​របួសស្រាល​១៦​នាក់​ ។ គួរបញ្ជាក់ថា៖ សង្គ្រោះ កម្មករ​ជា​បន្តបន្ទាប់បាន១៨នាក់​ហើយ…ខណៈរកឃើញ​ស្លាប់៣នាក់

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំងអស់​ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាន់ផងដែរ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​​​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ជួ​ួ​យជនរងគ្រោះ​​​ចេញពី​គំនរ​ថ្ម​អគារ ​ដែល​បាក់បែក​ខ្ទេច​នោះ ។

គិត​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ មាន​ជន​រង​គ្រោះ​ចំនួន​១៨​នាក់ បាន​និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ព្រះ​សីហ​នុហើយ ។ (​សម្រួល​ដោយ​៖ ស្រី​ណា​) ។ មានមនុស្សប៉ុន្មាននាក់ទៅ?ស្ថិត​ក្នុងអគារ​រលំ​បាក់​ខ្ទេច​នេះ…

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ