ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តដឹកនាំគណប្រតិភូសាខាកាកបាទក្រហមកម្ពុជាស្វាយរៀងយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅជាមួយនឹងមេរោគអេដស៍ និងកុមារកំព្រារឪពុកម្តាយស្លាប់ដោយជម្ងឺអេដស៍ចំនួន២៥២គ្រួសារ ។ ពិធីនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ។
លោក ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀង និងជាប្រធានគណកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានមានមតិសំណេះសំណាលដល់ប្រជាពលរដ្ឋថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្តាំផ្ញើរឲ្យសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជូនពរសូមឲ្យប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ គ្រប់ៗគ្រួសារហើយសូមបងប្អូនប្រឹងប្រែងថែរក្សាសុខភាពឲ្យបានល្អប្រសើ បើមានបញ្ហាអ្វីត្រូវរាយការណ៍ជូនលោកមេភូមិ ឬអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅតាមភូមិយើងដើម្បីមន្ត្រីកាកបាទយើងចុះជួយទាន់ពេលវេលា ។ អំណោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ១យួ និងថវិកា៥ម៉ឺនរៀល ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ