មើលចុះ​លេង​មួយ​ប្រាវ​ខ្ទេចខ្ទី​គ្មាន​សល់ ទា​ដុត​ក្លាយជា​ទា​ហើរ


រាជធានី​ភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​មួយ​គ្រឿង​អ្នក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​រ៉ឺ​ម៉ក​លក់​ទា​ដុត​បើក​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ចំណែក ឯ​រ៉ឺ​ម៉ក​លក់​ទា​ដុត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ ច្រកចូល​សាលា​បឋម​សិក្សា វត្ត​គោក​បញ្ជាន់ ដែល​ស្ថិត​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​តា​កូ​ម៉ា ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2P-7293 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំណែក​រ៉ឺ​ម៉ក​លក់​ទា​ដុត ទឹកឃ្មុំ បើក​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រ៉ឺ​ម៉ក​លក់​ទា​ដុត​នឹង​សណ្តោង​ឡ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បន្ទាប់​មក រ៉ឺ​ម៉ក​ឆ្លង​បាន​ពាក់​កណ្ដាល​ផ្លូវ ស្រាប់តែ​ឃើញ​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ពីរ​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​គេច​រ៉ឺ​ម៉ក តែ​គេច​មិន​ផុត ក៏​បុក​ឡ​ដុត​ទា​ដែល​សណ្តោង​ពីក្រោយ បណ្តាល​អោយ​បុក​ខ្ទៀត​វិល​មួយ​ជុំ បណ្តាល​ឲ្យ​បែក​ឡ​ដុត​ទា​បែក​ខ្ចាយ​ពេញ​ផ្លូវ​ព្រមទាំង កញ្ចក់​រ៉ឺ​ម៉ក លក់​ទា​ដុត ខាងលើ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ នឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ តៃកុង​បើក​រ៉ឺ​ម៉ក​ម្នាក់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន រថយន្ត​សា​មុ​យ​ឯកជន​បាន​ដឹក​យក​ទៅ សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​វាស់វែង​និង​យក​រថយន្ត​ព្រមទាំង​រ៉ឺ​ម៉ក​លក់​ទា​ដុត​ខាងលើ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ