ក្រសួងការងារ ផ្តល់ទីតាំង ២កន្លែងសម្រាប់រៀបចំប្រមូលសម្ភារជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានជូនដំណឹងពីការផ្តល់ទីតាំងចំនួន ២កន្លែងជូនដល់សាធារណជន ជាពិសេស យុជន ដែលកំពុងស្វែងរកទីតាំងសម្រាប់រៀបចំប្រមូលសម្ភារ ដើម្បីទទួលជំនួយសប្បុរសធម៌សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាជនភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ ។

តាមសេចក្តីជូនដំណឹងក្រសួងការងារបញ្ជាក់ថា ទីតាំងទាំង ២កន្លែងរួមមាន ៖ ទី១.នៅសាលប្រជុំនៃអគារអង្គរវត្ត ក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានអាសយដ្ឋាន នៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី ២ នៅបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានអាសយដ្ឋាន ស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានលម្អិតសាធារណជន និងយុវជនទាំងអស់អាចទំនាក់ទំនងមកកាន់ក្រុមការងារ « ខ្មែរតែមួយ បេះដូងតែមួយ » (ONEHEART TEAM) តាមរយៈទូរសព្ទលេខ ០១៧ ៩៨៥ ៨៧៧/០៦៦ ២០៣ ៦៨៩/ ០៩៧ ៣៧៣ ៨២៣៣ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ