ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ីវិល​យ៉ាង​តិច​២០​នាក់​ស្លា.ប់​ ដោយ​ការ​​ទម្លាក់​គ្រាប់បែក

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ ជន​ស៊ីវិល​យ៉ាងតិច​២០​នាក់ ក្នុង​នោះ​មាន​អ្នក​ជួយ​សង្គ្រោះ​៣​នាក់​ដែល​ស្ថិត​លើ​រថយន្ត​សង្គ្រោះ​មួយ​និង​កុមារ​៨​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២០​មិថុនា ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​របប​ស៊ី​រី​លើ​ខេត្ត​អុី​ដ​លី​ប នា​ភាគ​ពាយ័ព្យ​ប្រទេស ជា​តំបន់​រង​ការ​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ​។ ចំណែក​ក្នុង​បណ្ដា​តំបន់​នៃ​ខេត្ត​ហា​ម៉ា​ជាប់​ជិតខាង​ខេត្ត​អុី​ដ​លី​ប…

ប្រទេស​ស៊ីរី ៖ ជន​ស៊ីវិល​យ៉ាងតិច​២០​នាក់ ក្នុង​នោះ​មាន​អ្នក​ជួយ​សង្គ្រោះ​៣​នាក់​ដែល​ស្ថិត​លើ​រថយន្ត​សង្គ្រោះ​មួយ​និង​កុមារ​៨​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២០​មិថុនា ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​របប​ស៊ី​រី​លើ​ខេត្ត​អុី​ដ​លី​ប នា​ភាគ​ពាយ័ព្យ​ប្រទេស ជា​តំបន់​រង​ការ​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ​។

ចំណែក​ក្នុង​បណ្ដា​តំបន់​នៃ​ខេត្ត​ហា​ម៉ា​ជាប់​ជិតខាង​ខេត្ត​អុី​ដ​លី​ប យុទ្ធ​ជន​ច្រើន​សិប​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ជី​ហា​ដ​ព្រមទាំង​ពួក​ឧទ្ទាម​។ នេះ​បើ​យោង​តាម​សេច​ក្ដី​រាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​។

របប​ក្រុង​ដា​ម៉ាស់​និង​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត​បាន​បង្កើន​ចាប់តាំងពី​ដំណាច់​ខែមេសា​មក ការ​វាយប្រហារ​តាម​អាកាស លើ​តំបន់​អុី​ដ​លី​ប​និង​បណ្ដា​តំបន់​ក្នុង​ខេត្ត​អា​ឡែ​ប ហា​ម៉ា​និង​ឡា​តា​គី​យេ​ជិតខាង ដែល​ស្ថិត​ក្នុង​ដៃ​ពួក​បះបោរ​។

មុន​នេះ​ជន​ស៊ី​វិល​១៧​នាក់​បាន​ស្លាប់​ក្នុ​ង​ការ​ទម្លាក់​គ្រាប់បែក​របស់​របប​ស៊ី​រី​។ អ​.​ស​.​ប​បាន​ព្រមាន​ថា ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​តំបន់​អុីដ​លី​ប​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជា​៣​លាន​នាក់ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​មួយ​យ៉ាង​អាក្រក់ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​ស៊ីរី​ពី​ឆ្នាំ​២០១១​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ