ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ខែ​មកនេះ​អ្នក​ជំងឺគ្រុនឈាម​ក្នុង​ខេត្តក្រចេះ​នៅ​តែ​​កើនឡើង ខ​ណៈ​ស្លា.ប់​៣​នាក់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​នៅ​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺ​គ្រុនឈាម ដោយសា​តែ​សព្វ​ថ្ងៃនេះ ចំនួន​អ្នក​ឈឺ​ដោយ​ជំងឺគ្រុនឈាម​នៅ​មិន​ទាន់​មាន​ថមថយ គឺ​កើនឡើង​ដល់​ទៅ​ជាង​៦០០​នាក់​នៅឡើយ ចំណែកឯ​ចំនួន​អ្នកជំងឺ​គ្រុនឈាម​ដែល​បាន​ស្លាប់ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​អះអាង​ថា មិន​មាន​តួលេខ​កើនឡើង​ទៀត​នោះ​ទេ គឺ​មាន​ត្រឹមតែ​៣​នាក់​…

ខេត្តក្រចេះ ៖ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​នៅ​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺ​គ្រុនឈាម ដោយសា​តែ​សព្វ​ថ្ងៃនេះ ចំនួន​អ្នក​ឈឺ​ដោយ​ជំងឺគ្រុនឈាម​នៅ​មិន​ទាន់​មាន​ថមថយ គឺ​កើនឡើង​ដល់​ទៅ​ជាង​៦០០​នាក់​នៅឡើយ ចំណែកឯ​ចំនួន​អ្នកជំងឺ​គ្រុនឈាម​ដែល​បាន​ស្លាប់ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​អះអាង​ថា មិន​មាន​តួលេខ​កើនឡើង​ទៀត​នោះ​ទេ គឺ​មាន​ត្រឹមតែ​៣​នាក់​ ក្នុង​នោះ​មនុស្ស​ជំទង់​១​នាក់ និង​កុមារ​២​នាក់​។

បើ​តាម​ការ​បញ្ជា​ក់​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​សុខ​ភិ​បាល​ខេត្តក្រចេះ គឺ​លោក​ឈ្នាង វុ​ត្ថា បាន ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា នេះ​ថា មូលហេតុ​ដែល​ស្ថានភាព​អ្នកជំងឺ​គ្រុនឈាម​នៅ​តែ​មាន​តួលេខ​កើនឡើង​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​នេះ គឺ​កើត​មាន​ឡើង​ដោយសារ​ការ​មានការ​ចម្លង​ពី​មូស​ខ្លា​។ លោក​ថា ក្នុងអំឡុងពេល​ដែល​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ កំណើន​មុ​ស​ខ្លា​កើត​ច្រើន​ទើប​ធ្វើ​ឲ្យ​ការ​ចម្លង​ឆ្លង​ឆាប់រហ័ស​។

លោក​បាន​ប្រៀបធៀប​ថា នា​ឆ្នាំ​កន្លង​មកនេះ​​អត្រា​អ្នក​កើត​ជំងឺ​គ្រុនឈាម​មិន​មាន​ច្រើន​ដូច​ឆ្នាំ​នេះនោះ​ទេ ។ លោក​ថា មន្ទីរ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​គោលដៅ​ងាយ​រង​គ្រោះ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ដូច​ជា ការ​បាញ់ថ្នាំ​កម្ចាត់​មូស ការ​ដាក់​ថ្នាំ​អា​បែ​ត​នៅ​ក្នុង​ពាង ឬ​អាង​ទឹក​របស់​ពលរដ្ឋ និង​ការ​អប់រំ​ណែនាំ​សុខភាព​ជូន​ដល់​ពលរដ្ឋ​។

ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រស់នៅ និង​ត្រូវ​មាន​អនាម័យ​។ លើស​ពី​នេះ លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​ដែល​សង្ស័យ ឬ​កើត​ជំងឺគ្រុនឈាម ត្រូវ​រួស​រាន់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះថា ប្រភេទ​ជំងឺ​នេះ ទាមទារ​ឲ្យ​មានការ​ព្យាបាល​តាម​ថេរវេលា​។

លោក​ថា កន្លង​មក មន្ទីរ​សុខាភិបាល​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​គ្លីនិក​ឯកជន​ដែល​ទទួល​ការ​ព្យាបាល​ក្រៅ​មន្ទីរពេទ្យ ឲ្យ​មានការ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ព្យា បាល ព្រោះ​មន្ទីរពេទ្យ​ខេត្ត​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ត្រឹមត្រូវ​និង​មាន​សម្ភារៈ​ប​ច្ចក​ទេស​គ្រប់គ្រាន់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ស្ថានភាព​ជម្ងឺគ្រុនឈាម បាន​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​យាង​កំ​ហុ​កលើ​មនុស្ស គ្រប់​វ័យ​ពិសេស​លើ​កុមារ​ក្នុង​អំឡុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ​។

ក្នុង​ស​ប្តា​ហ៍​នេះ​មាន​មនុស្ស​ប្រុស ស្រី ក្មេង​ចាស់ យ៉ាង​ហោច​ជិត​១០០​នាក់ ត្រូវ​គេ​រាយ​ការណ៍​ថា បាន បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសា​តែ​ពួក​គេ​មាន​ឆ្លង​ជំងឺគ្រុនឈាម ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ