ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​លី​ត ភក្ដី និង​គឹ​ម វាសនា បង្ហាញ​ភាព​ក្លៀវ​ក្លា​មុន​ប៉ះ​ថៃ​ ​​ចុង​ស​ប្ដា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​គឺ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​គឹ​ម វាសនា មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស ឆត្រយោង​៩១១…

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​គឺ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​គឹ​ម វាសនា មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស ឆត្រយោង​៩១១ ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​រសៀល​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ​ហើយ​។​ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​ទាំង​ពីរ​រូប​នេះ​អាច​សម្រេច គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡា​ករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ក៏​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

កីឡាករ​អេ​លី​ត ភក្ដី ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ស៊ី​ឡា​ប៉ៈ​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ខណៈ​កីឡាករ គឹ​ម វាសនា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឆាង​សឹក គាត​ធុង​រីត ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។

អេ​លី​ត ភក្ដី គឺជា​កីឡាករ​ជើង​ចាស់​មួយ​រូប​ដែល​មាន​ថ្វីដៃ​ប្រកួត​ល្អ​គួរសម ទាំង​ស្នៀត​កែង​និង​ជង្គង់​សុទ្ធ​តែ​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កាន់តែ​មានការ​ជឿជាក់​ទៀត​នោះ ដោយសារ​តែ​មួយ​រយៈ​មកនេះ​ការ​ប្រកួត​របស់​គេ​មិនសូវ​ដែល​ចាញ់​ឡើយ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ថៃ​ពេល​នេះ គេ​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ឡើយ ដោយសារ​កីឡាករ​ថៃ​ម្នាក់​នេះ​មាន​ថ្វីដៃ​ប្រកួត​មិន​អន់​នោះ​ទេ​។

ចំណែក​គឹ​ម វាសនា ហាក់​បង្ហាញ​ភាព​ក្លៀវក្លា​នៅ​ពេល​ដឹង​ថា​កីឡាករ​ថៃ​ដែល​គេ​ត្រូវ ជួប​នា​ពេល​នេះ​គឺជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​ថៃ​ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។ កីឡាករ​ថៃ​ម្នាក់​នេះ​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ​។​មិនតែប៉ុណ្ណោះ​គេ​ថែម​ទាំង​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ញឹកញាប់​ទៀត​ផង គ្រាន់តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ គឹ​ម វាសនា ពី​មុន​មក​ប៉ុណ្ណោះ​។ ចាំ​មើល គឹ​ម វាសនា​អាច​បំពេញ​បំណង​អ្នកគាំទ្រ​របស់​ខ្លួន​បាន​ឬ​អត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ