ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងបន្ថែម​លើ​ករណី​ចាប់អ្នក​កាសែត​​អន​ឡាញ និងទូរ​ទស្សន៍​…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាស លោក ងិ​ន វាសនា បាន​ត្រូវ​កម្លាំង​កងរាជ​អា វុធហត្ថ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា…

ខេត្តកំពង់ឆ្នាំង ៖ នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាស លោក ងិ​ន វាសនា បាន​ត្រូវ​កម្លាំង​កងរាជ​អា វុធហត្ថ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា នៅ​ក្នុង​ហាង​កាហ្វេមួយ​ជិត​ស្នងការ
ដ្ឋាន​នគរបាល​ខេត្ត​ចាស់ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ពី
​បទ​បរិហារកេរ្តិ៍ និង​កំហែង​យក ។

លោក លឹ​ម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​លោក​ងិ​ន វាសនា នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាសមែន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ពី​បទ​បរិហារកេរ្តិ៍​និង​កំហែង​យក តាម​ពាក្យបណ្ដឹង​របស់​មេធាវី លោក​ឧកញ៉ា ទៀ វិចិត្រ ។ មិនមែន​ឃាត់ខ្លួន​តែ​លោក ងិ​ន វាសនា ទេ សហការី​គាត់​ម្នាក់ ឈ្មោះ ទូច ឌី​ន អាយុ​៥១​ឆ្នាំ ក៏​ត្រូវ​បាន​ឃាត់ខ្លួន
​ដែរ ។

ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ បន្ទាប់​ពី​លោក ងិ​ន វាសនា បាន​ចុះ​ផ្សាយ​ពី​លោក​ឧកញ៉ា ទៀ វិចិត្រ ក្នុង​ករណី​នាំ​ប្រេង​គេចពន្ធ​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ ហើយ​មេធា​វី​លោក​ឧកញ៉ា បាន​ទាមទារ​ឲ្យ​លោក ងិ​ន វាសនា ចុះ​ផ្សាយ​បកស្រាយ​ឡើង​វិញ ។ ប៉ុន្តែ​មិន​បានដឹង​ថា​ លោក ងិ​ន វាសនា
បាន​បកស្រាយ​បំភ្លឺ​ឡើង​វិញ​ ឬ​ក៏​មិន​បាន​បកស្រាយ​នោះ​ទេ​ នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា លោក ងិ​ន វាសនា ត្រូវ​បានចាប់​ឃាត់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​ជា​បទល្មើស​ជាក់ស្ដែង ។

ជុំវិញ​បញ្ហា​នេះ លោក លឹ​ម ហាក់ បាន​បញ្ជាក់​ថា លោក ងិ​ន វាសនា បាន​ទាមទារ​ប្រាក់ចំនួន​២.៨០០​ដុល្លារ ប៉ុន្តែ​ត្រូវ​គ្នា​ត្រឹម​២.៤០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​បិទ​ព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ ។ ទោះជា​យ៉ាងនេះ​ក្តី លោក ងិ​ន វាសនា និង​សហការី​គេហទំព័រ​ក្រាំងមាស ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ខេត្តកំពង់ធំ៖ ​​ក្នុង​ហេតុការណ៍​ដាច់​ដោយឡែក​មួយទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ​មិថុនា កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់​ធំ បាន​ឃាត់ខ្លួន​លោក សាត សុខ​ណា​ក់ អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍8TV តាម​ដីកា​បង្គាប់​ឲ្យ​ឃាត់​ខ្លួន ​ដែល​ចេញដោយ​លោក យុ​ត ពន្លឺ អនុប្រធាន និង​ជាចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ ក្នុង​ចំណោម​មនុស្ស​៤​នាក់​ ដែល​ជាប់ចោទ​ពី​បទ​កំហែងយក​លុយ​ពី​លោក លី ស្រេង នាយក​ដែន​ជម្រកសត្វព្រៃ​ព្រៃ​ឡង់ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ ​គឺ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​មុខ​ផ្សារ​កំពង់ធំ​ ឈ្មោះ​ឌី​សឺត​ផ្លេ​ស​កាហ្វេ ដែល​ទារប្រាក់​ចំនួន​១.២០០​ដុល្លារ​ថា ​មាន​ចំណែក​៤នាក់ ម្នាក់​ៗ៣០០​ដុល្លារ ។ កាលនោះ​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់ គឺ​ឈ្មោះ ហ៊ា​ង លី​ហាក់ និង​ឈ្មោះ អាំង ប៊ុ​ន​ហូ​វ នៅ​ថ្ងៃ​ទី​៩ ខែ មិថុនា​ ហើយ​រហូត​មក​ដល់​ថ្ងៃ​១៨ ខែមិថុនា សមត្ថកិច្ច​ចាប់​បាន​ចំនួន​៣​នាក់​ហើយ នៅ​សល់​ម្នាក់​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​កន្លង​មកនេះ ធ្វើ​ឲ្យ​មហាជន​នាំ​គ្នា​និយាយ​រិះគន់​ថា ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​គ្មាន​ប្រាក់ខែ​ទេ អុ​ី​ចឹ​ង​ហើយ​មាន​តែ​ដើរ​រក​លុយ​ក្រៅ​ទុក​សម្រាប់​ដោះ ស្រាយ​ជីវភាព​ខ្លួនឯង​ខ្លះ និង​ទុក​ជូន​មេ​ខ្លះ ដើម្បី​បាន​កាត​សម្គាល់​ខ្លួន​មក​វិញ ។ ពួក​គាត់​និយាយ​ទៀត​ថា កន្លង​មក​ មាន​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តែងតែ​ជំរិត​យក​លុយ​ពី​ពួក​គាត់​ដែល​ដឹកឈើ​បន្តិចបន្តួច ធ្វើ
ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​សារព័ត៌មាន​ជាច្រើន​ ដែល​គេ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន ។

ពលរដ្ឋ​និយាយ​ថា ឮ​តែ​ចាប់​អ្នកកាសែត​ដាក់គុក​រឿង​ជំរិត​យក​លុយ តែបើ​និយាយ​ឲ្យ​ពិត​ត្រង់​ទៅ​ មិនមែន​មាន​តែ​អ្នកការ​សែត​ទេ គឺ​មាន​ច្រើន​ស្ថាប័ន​ណាស់​នៅ​តាម​ដងផ្លូវ រួម​មាន​សមត្ថកិច្ច​ព្រៃឈើ បរិស្ថាន នគរបាល ទាហាន និង​អាវុធហត្ថ ក៏​យក​លុយ​ពី​ពួក​គាត់​ដែរ ហេតុ​អ្វី​ក៏​មិន​ចាប់​ផង ?

ផ្ទុយ​ទៅ​វិញ​ បែរជា​គ្មាន​ទោស វា​ហាក់ដូចជា​អយុត្តិធម៌​ណាស់​ សម្រាប់​អ្នកកាសែត ឲ្យ​តែ​ប្រហែស​គឺ​ជាប់គុក​ហើយ ប្រហែលជា​អ្នក​សារព័ត៌មាន​ជា​ឆ្អឹង​ទទឹង​ក​ក៏​មិនដឹង ?​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ