ឈ្មោះ​ឆវីវណ្ណ​, ឆា​ជាតា​, ឆ​វ័​ណ្ណ​, ឆាយា​ពិតជា​ពីរោះ​និង​មាន​ន័យ​ណាស់


ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​និង​អរិយធម៌​របស់​ជាតិ​ដោយ​ពិត ដូចដែល​យើង​បានដឹង​មក​ហើយ​ថា ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានការ​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​មាន​ន័យ​ល្អ ឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​គិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​ទៅ​សួរ​យោបល់​ពី​ចាស់ ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង​ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ឆ​វ័​ណ្ណ​- អាន​ថា ឆ វាន់ ជា​ឈ្មោះ​កូនប្រុស​ដែល​មាន​ពណ៌​សម្បុរ​ដ៏​ស្រស់​ស្អាត​៦​ពណ៌ ។

ឆា​ជាតា​- កញ្ញា​ដែល​មាន​ពន្លឺ​ភ្នែក​មុត​ថ្លា​ដូច​កូន​គោ​ដែល​ទើបនឹង​កើតមក គំនិត​ប្រាជ្ញា​ឆ្លៀវឆ្លាស់​ដូច​ផ្លេកបន្ទោរ ។

ឆ​ព្វ​ណ្ហ​- អាន​ថា ឆាប់​ពាន់ ពន្លឺ​៦​ពណ៌ ខៀវ​, លឿង​, ក្រហម​, ស​, ហង្សបាទ​, ផ្លេក ភ្លឺ​ថ្លា​ដូច​ពន្លឺ​ពេជ្រ​។ ជា​ពន្លឺ​ចេញពី​ព្រះ​កាយ​ព្រះពុទ្ធ ជា​ឈ្មោះ​អ្នកមាន​បារមី​ខ្ពស់ ។

ឆវីវណ្ណ​- នារី​ដែល​មាន​ពណ៌​សម្បុរថ្ងៃ ឬ​ពណ៌​សម្បុរស្បែក​ល្អ ភ្លឺ​រលោង​ដូច​បណ្តូលចេក ។

ឆាយា​- ស្រមោល​, ម្លប់ ។ ជា​អ្នក​ដែល​មានចិត្ត​ត្រជាក់​ជា​និច្ច ។​ស័ក្តិសម​នឹង​ឈ្មោះ​កូនប្រុស ។

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ