ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ចោទ​៤​នាក់​ត្រូវ​កាត់ទោស ក្រោយ​​ធ្លាក់​យន្តហោះ

4 ឆ្នាំ មុន

ប្រទេស​ហូ​ឡង់ ៖ ក្រុម​អន្តរជាតិ​ដែល​ស៊ើ​ប​អង្កេត​លើ​គ្រោះ​មហន្តរាយ​នៃ​ការ​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​ជើងហោះហើរ​MH17 បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៩៨​នាក់ ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​មិថុនា​ថា ជនជាតិ​រុ​ស្សុ​ី​៣​នាក់​និង​អ៊ុយ​ក្រែ​ន​ម្នាក់ នឹង​ត្រូវ​កាត់ទោស​ពី​បទ​សម្លាប់​មនុស្ស ក្នុង​ខែមីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ព្រោះតែ​ការ​បាញ់​ធ្លាក់​យន្តហោះ​នោះ ដោយ​គ្រាប់​មី​សី​ុ​ល​១​គ្រាប់​កាលពី​ឆ្នាំ​២០១៤…

ប្រទេស​ហូ​ឡង់ ៖ ក្រុម​អន្តរជាតិ​ដែល​ស៊ើ​ប​អង្កេត​លើ​គ្រោះ​មហន្តរាយ​នៃ​ការ​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​ជើងហោះហើរ​MH17 បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៩៨​នាក់ ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​មិថុនា​ថា ជនជាតិ​រុ​ស្សុ​ី​៣​នាក់​និង​អ៊ុយ​ក្រែ​ន​ម្នាក់ នឹង​ត្រូវ​កាត់ទោស​ពី​បទ​សម្លាប់​មនុស្ស ក្នុង​ខែមីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ព្រោះតែ​ការ​បាញ់​ធ្លាក់​យន្តហោះ​នោះ ដោយ​គ្រាប់​មី​សី​ុ​ល​១​គ្រាប់​កាលពី​ឆ្នាំ​២០១៤ នៅ​ពីលើ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ស្ថិត​ក្រោម​ការ​កាន់កាប់ របស់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី។

ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់ ជនជាតិ​រុ​ស្ស៊ី​ទាំង​៣​នាក់​លោក​ស័​រ​ហ្គេ​យ​ឌូ​ប៊ី​ន​ស្គី លោក​​អុី​ហ្គ័​រ​ហ្គៀ​រ​គី​ន​និង​លោក​អូ​ឡេ​ក​ពូ​ឡា​ណូ​វ ព្រមទាំង​ជនជាតិ​អ៊ុយ​ក្រែ​ន​លោក​ឡេ​អូ​នី​​ត​ខាត​ឆេ​ន​កូ ជា​នាយទាហានជាន់ខ្ពស់​៤​រូប​នៃ​ក្រុម​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុី​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នឹង​ជា​មនុស្ស​ដំបូង​ដែល​នឹង​ត្រូវ​កាត់ទោស​ក្នុង​រឿង​នេះ​។ អ្នក​ដែល​គេ​ស្គាល់​ច្បាស់​បំផុត​ក្នុង​ចំណោម​អ្នក​ទាំងនេះ គឹ​លោក​អុី​ហ្គ័​រ​ហ្គៀ​រ​គី​ន មានរ​ហ្ស័​សនាម​ថា​STRELKOV(​អ្នក​បាញ់​)​។ ជន​នោះ​ជា​មេបញ្ជាការ​សំខាន់​១​រូប​របស់​ពួក​បំបែក​ខ្លួន​នា​ពេល​ចាប់ផ្ដើម​ជម្លោះ ជា​មួ​​យ​កងទ័ព​អ៊ុយ​ក្រែ​ន​កាលពី​៥​ឆ្នាំ​មុន និង​ប្រហែលជា​តំណាង​របស់​ពួក​បំបែក​ខ្លួន​នា​សម័យ​កាលនោះ​។

ទោះបី​យ៉ាងណា​ជនជាប់ចោទ​ទាំង​៤​នាក់​នឹង​ត្រូវ​កាត់ទោស​ដោយ​កំបាំង​មុខ ដោយ​ទាំង​រុ​ស្ស៊ី​ទាំង​ពួក​បំបែក​ខ្លួន នឹង​ពុំ​ធ្វើ​បត្យាប័ន​ជនជាតិ​របស់​ពួក​គេ​ទៅ​កាត់ទោស​នៅ​ឯ​បរទេស​ឡើយ​។ ប៉ុន្តែ​ការ​ប្រកាស​ពី​ការ​កាត់ទោស​មនុស្ស​ទាំង​៤​នាក់​នោះ ដែល​បើក​ធ្វើ​នា​ថ្ងៃ​ទី​៩​មីនា​ឆ្នាំ​២០២០ នៅ​តុលាការក្រុង​SCHIPHOL ជាយក្រុង​អាម​ស្ទ័​រ​ដាម ជា​សារ​ច្បាស់​មួយ​ចំពោះ​រុ​ស្ស៊ី ដែល​បដិសេធ​ជា​និច្ច​រាល់​ការ​ជាប់​ទាក់ទិន​។

ដីកាចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ជា​អន្តរជាតិ ត្រូវ​បាន​ចេញ​ដោយ​ឈ្មោះ​ពួក​គេ​មាន​ក្នុង​បញ្ជី​របស់​ជាតិ​និង​អន្តរជាតិ​នៃ​មនុស្ស​ដែល​តាម​រក​ចាប់ខ្លួន​។ អគ្គ​រដ្ឋ​អាជ្ញា​ហូ​ឡង់​លោក​FRED WESTERBEKE​ប្រកាស​ថា យើង​នឹង​មិន​ធ្វើ​សំណើ​ឲ្យ​ធ្វើ​បត្យាប័ន​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន ហាមឃាត់​ការ​ធ្វើ​បត្យាប័ន​ជនជាតិ​របស់​ពួក​គេ​។ ប៉ុន្តែ​យើង​ស្នើ​ជា​ថ្មី​ម្ដងទៀត​ដល់​រុ​ស្ស៊ី​ឲ្យ​រួម​សហការ​។ សំនួរ​ជា​ច្រើន​របស់​យើង​នៅ​ពុំ​ទាន់​មាន​ចម្លើយ​នៅឡើយ​។

រុ​ស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​បរិហារ​ថា​នោះ​ជា​ការ​បោ​ទ​ប្រកាន់​ប៉ាតណាប៉ាតណី ក្នុង​គោលបំណង​ប្រឆាំង​ភាគី​រុ​ស្ស៊ី ​និង​សំដៅ​បង្កាច់បង្ខូច​សហព័ន្ធ​រុ​ស្ស៊ី​នៅ​មុខ​សហគមន៍​អន្តរជាតិ​។ នេះ​ជា​ការ​អះអាង​របស់​ក្រសួងការបរទេស​រុ​ស្ស៊ី ។ ចំណែក​អ៊ុយ​ក្រែ​ន​វិញ​បាន​អំពាវនាវ ដល់​ក្រុង​មូ​ស្គូ ឲ្យ​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ហើយ​ចាប់ផ្ដើម​រួម​សហការ​ជាមួយ​ការ​ស៊ើប​អង្កេត​។

ជនសង្ស័យ​ទាំង​៤​នាក់​ជាប់ចោទ​ថា​បាន​បញ្ជូន​ទៅ​កាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​BUK ដែល​តាម​ពួក​អ្នក​ស៊ើប​អង្កេត​ថា យក​មក​ប្រើ​បាញ់​ទម្លាក់​យន្តហោះ​ធុន​ប៊ូ​អុី​ង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​MALAYSIA AIRLINES​។ អ្នកដំណើរ​២៨៣​នាក់​ក្នុង​នោះ​មាន​ជនជាតិ​ហូ​ឡង់​១៩៦​នាក់​និង​សមាជិក​ក្រុម​យានិក​១៥​នាក់​បាន​ត្រូវ​ស្លាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ