ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នទិញប៉ះអំបិលក្លែងក្លាយ! វៀតណាមទើបបង្ក្រាបសិប្បកម្មផលិតអំបិលអត់អ៊ីយ៉ូតនៅជាប់ព្រំដែន​ខេត្តមណ្ឌលគិរី

6 ម៉ោង មុន

ដាក់​ឡាក់ ៖ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ការ​ទិញ​អំបិលអ៊ីយ៉ូត យក​មក​ប្រើប្រាស់ ក្រោយ​សមត្ថកិច្ច​វៀតណាម ទើបតែ​បង្ក្រាប​បាន​ករណី​ផលិត​អំបិល​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ ក្នុង​ខេត្ត​ដាក់​ឡាក់…

ដាក់​ឡាក់ ៖ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ការ​ទិញ​អំបិលអ៊ីយ៉ូត យក​មក​ប្រើប្រាស់ ក្រោយ​សមត្ថកិច្ច​វៀតណាម ទើបតែ​បង្ក្រាប​បាន​ករណី​ផលិត​អំបិល​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ ក្នុង​ខេត្ត​ដាក់​ឡាក់ (Dak Lak) ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ផ្ទាល់​ជាមួយ​ខេត្តមណ្ឌលគិរី ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnamnet នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ដាក់​ឡាក់ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ Van Thi On អាយុ​៦៨​ឆ្នាំ ជាក​នាយិកា​ក្រុមហ៊ុន Kieu Hung ពី​បទ​ផលិត និង​ចែកចាយ​អំបិលអ៊ីយ៉ូត​ក្លែងក្លាយ ។

តាម​ការ​ស៊ើបអង្កេត​បានឱ្យ​ដឹង​ថា ត្រឹមតែ​ក្នុង​ឆ្នាំ​២០២៥​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ បាន​លក់​អំបិល​ក្លែងក្លាយ​ទៅ​លើ​ទីផ្សារ​អស់​ចំនួន​១,៧០០​តោន ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​បញ្ចេញ​លក់​ពី​៤ ទៅ ៥​តោន ដែល​មាន​ន័យ​ថា អំបិល​ទាំងនេះ មាន​កម្រិត​អ៊ី​យ៉ូ​ដ​ទាប​ជាង​ស្តង់ដារ​កំណត់​រហូត​ដល់​ទៅ​ជិត​១០​ដង ដែល​វា​ស្ទើរតែ​គ្មាន​ជាតិ​អ៊ីយ៉ូត​ទាល់តែ​សោះ ។

សំណួរ​សួរ​ថា តើ​អំបិលអ៊ីយ៉ូត​ក្លែងក្លាយ ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បាន​ធ្លាក់​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់​ប៉ុន្មាន​នាក់​ទៅ​?

ជាក់ស្តែង លទ្ធផល​ពិសោធន៍​បង្ហាញ​ថា កម្រិត​ជាតិ​អ៊ីយ៉ូត​ក្នុង​អំបិល​នោះ​មាន​ទាប​ជាង​ស្តង់ដារ​កំណត់​រហូត​ដល់​ទៅ​ជិត​១០​ដង (​មាន​ត្រឹមតែ​២.៥៧ ទៅ ៥.៩៣ មី​លី​ក្រាម​/​គីឡូក្រាម ខណៈ​សំបក​វេច​ខ្ចប់​សរសេរ​ថា ២០​ទៅ​៤០​មី​លី​ក្រាម​) ។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ល្បិច​កល​របស់​ម្ចាស់​ក្រុមហ៊ុន ដែល​បញ្ជា​ឱ្យ​កម្មករ​ប្រើ​អ៊ីយ៉ូត​ត្រឹមតែ​១​កញ្ចប់​តូច​លាយ​ជាមួយ​អំបិល​រហូត​ដល់​ទៅ​៣ ទៅ​៤​តោន ដើម្បី​កាត់​បន្ថយ​ដើមទុន​ផលិត ។

ជុំវិញ​រឿងរ៉ាវ​អំបិល​អ៊ី​យ៉ូ​ដ​ក្លែងក្លាយ​នេះ ជា​សារ​ដាស់តឿន​សម្រាប់​បងប្អូន​ខ្មែរ​នៅ​តាម​ព្រំដែន ដោយសារ​ខេត្ត​ដាក់​ឡាក់ របស់​វៀតណាម​) មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តមណ្ឌលគិរី របស់​កម្ពុជា ដែល​ជា​រៀងរាល់ថ្ងៃ​រយៈ​ច្រក​ទ្វារ​ទ្វេភាគី​ដាក់​ដាំ (​ស្រុក​អូរ​រាំង​) និង​ច្រក​ដាក់​ឌឿ គឺជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ដោះ​ដូរ​ទំនិញ​កសិផល និង​គ្រឿង​ឧបភោគបរិភោគ ដូចនេះ​ហានិភ័យ​នៃ​ការ​ហូរ​ចូល​អំបិល​គ្មាន​គុណភាព​ទាំងនេះ​អាច​នឹង​មាន ។

យ៉ាងណាមិញ ប្រសិនបើ​លោក​អ្នក​ប្រើប្រាស់​អំបិល​ដែល​ខ្វះ​ជាតិ​អ៊ីយ៉ូត​ក្នុង​រយៈពេល​យូរ មិន​ត្រឹមតែ​បង្ក​ឱ្យ​មាន​ជំងឺពកក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​លូតលាស់​សតិបញ្ញា​របស់​កុមារ និង​សុខភាព​ទូទៅ​របស់​មនុស្ស​ពេញវ័យ​ផង​ដែរ ។

ដើម្បី​ការពារ​កុំឱ្យ​ទិញ​ប៉ះ​អំពិល​អ៊ីយ៉ូត​ក្លែងក្លាយ​ទាំងនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក៏​បាន​ដាស់តឿន​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា និង​ប្រភព​អំបិល​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​មក​ប្រើប្រាស់ ជា​ពិសេស​ត្រូវ​ជៀសវាង​ទិញ​អំបិល​ដែល​តម្លៃ​ថោក​ខុសធម្មតា​៕

កែសម្រួលដោយ