ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ដល់ថ្លើម និងតម្រងនោម ! ថ្នាំបង្កើនទម្ងន់បុរាណក្លែងក្លាយត្រូវបានបង្ក្រាបនៅវៀតណាម

5 ម៉ោង មុន

ហា​ទិញ ៖ ប៉ូលិសសេដ្ឋកិច្ចខេត្តហាទិញ បង្ក្រាបទីតាំងផលិតថ្នាំបុរាណចិនក្លែងក្លាយ ដោយថ្នាំទាំងនោះមិនមែនពីរុក្ខជាតិឱសថទេ តែផ្សំចេញពីទឹកអំពៅ ម្សៅពោត អង្ករដំណើប ថ្នាំចិនសែ និងថ្នាំប៉ារ៉ាសេតាមុលជាដើម…។…

ហា​ទិញ ៖ ប៉ូលិសសេដ្ឋកិច្ចខេត្តហាទិញ បង្ក្រាបទីតាំងផលិតថ្នាំបុរាណចិនក្លែងក្លាយ ដោយថ្នាំទាំងនោះមិនមែនពីរុក្ខជាតិឱសថទេ តែផ្សំចេញពីទឹកអំពៅ ម្សៅពោត អង្ករដំណើប ថ្នាំចិនសែ និងថ្នាំប៉ារ៉ាសេតាមុលជាដើម…។

កម្លាំង​សមត្ថកិច្ច​វៀតណាម បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ទៅ​លើ​ខ្សែបណ្តាញ​ផលិត​ថ្នាំ​បង្កើន​ទម្ងន់ បែប​បុរាណ​ក្លែងក្លាយ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ប្រើប្រាស់​វត្ថុធាតុដើម ដែល​មិន​នឹក​ស្មាន​ដល់ និង​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​អ្នក​ប្រើប្រាស់ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្ត​ហា​ទិញ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៥ នាក់ ដែល​ដឹកនាំ​ដោយ​ឈ្មោះ Đoàn Thị Lam (៥៤​ឆ្នាំ​) និង Đoàn Cao Cường (៤២ ឆ្នាំ​) ពី​បទ​ផលិត និង​ជួញដូរ​ឱសថ​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ ។

ក្រុម​ជនសង្ស័យ បាន​បង្កើត​ទីតាំង​ផលិត​ថ្នាំ​បង្កើន​ទម្ងន់​បែប​បុរាណ ដោយ​ប្រើប្រាស់​ល្បិច​បោកប្រាស់​យ៉ាង​សាហាវ ហើយ​ផ្សព្វផ្សាយ​លក់​តាម​បណ្តាញ​សង្គម ដោយ​ពួក​គេ​មិន​បាន​ប្រើប្រាស់​រុក្ខ​ឱសថ ដូច​ការ​អួតអាង​ឡើយ ប៉ុន្តែ​បែរជា​ប្រើ ៖ គ្រឿងផ្សំ​បង្គោល ៖ ម្សៅពោត​, ម្សៅ​អង្ករដំណើប និង​ទឹកអំពៅ ។ សារធាតុ​គីមី​លាយ​បញ្ចូល ៖ ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល (Panactol) និង​ថ្នាំពេទ្យ​ផ្សេង​ៗ​ដូច​ជា Alphamethason-DHT និង Cinarizin ដើម្បី​ផ្តល់​ប្រសិទ្ធភាព ក្លែងក្លាយ ឱ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​ថា ឃ្លានបាយ និង​ងងុយគេង ។

ប្រតិបត្តិការ​បង្ក្រាប និង​ការ​រឹបអូស​នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ចំនួន​២​កន្លែង ក្នុង​ពេល​ដំណាលគ្នា ប៉ូលិស​បាន​រក​ឃើញ​វត្ថុ​តាង ដែល​គួរ​ឱ្យ​តក់ស្លុត​រួម​មាន ៖ ថ្នាំ​គ្រាប់​សម្រេច ៖ ចំនួន​ជាង ១ តោន ។ ថ្នាំពេទ្យ​ប្រភេទ​គ្រាប់ ៖ រាប់រយ​ពាន់​គ្រាប់ ។ វត្ថុធាតុដើម (​ម្សៅពោត​, ទឹកអំពៅ​…) ៖ ជាង​១​តោន​បន្ថែម​ទៀត ។

លទ្ធផល​កោសល្យ​វិ​ច្ច័​យ​បាន​បង្ហាញ​ថា ថ្នាំ​ទាំងនេះ គ្មាន​ផ្ទុក​សារធាតុ​ផ្សំ​ពី​រុក្ខជាតិ​ដូច​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ឡើយ ។ ការ​ប្រើប្រាស់​ថ្នាំ​ដែល​លាយ​បញ្ចូល​សារធាតុ​គីមី​ផ្តេសផ្តាស​បែប​នេះ មិន​ត្រឹមតែ​មិន​ជួយ​ឱ្យ​សុខភាព​ល្អ​នោះ​ទេ តែ​វា​អាច​បំផ្លាញ​ថ្លើម តម្រងនោម និង​បង្ក​ផល​ប៉ះពាល់​យូរអង្វែង​ដល់​រាង​កាយ​ទៀត​ផង ។

បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ប្រភព​ចែកចាយ​បន្ត និង​ចំនួន​ទឹកប្រាក់ ដែល​ក្រុម​ល្មើសច្បាប់​នេះ​ប្រមូល​បាន​ពី​ការ​បោកប្រាស់​ប្រជាពលរដ្ឋ ៕

កែសម្រួលដោយ