ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នាលើអាកាសនៅអាម៉េរិក ស្លាប់ ៣នាក់

22 នាទី មុន

សហរដ្ឋអាម៉េរិក៖ មនុស្ស ៣នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នានៅលើអាកាស ក្បែរអាកាសយានដ្ឋានក្រុងម៉ាក់មីនវីល រដ្ឋអូរីហ្គិន​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ជនរងគ្រោះរួមមាន អ្នកបង្ហាត់បង្រៀនបើកបរឧទ្ធម្ភាគចក្រស្ត្រីម្នាក់អាយុ ២២ឆ្នាំ អ្នកបើកឧទ្ធម្ភាគចក្រម្នាក់អាយុ ៣៨ឆ្នាំ និងសិស្សបើកបរម្នាក់ទៀតមកពីចក្រភពអង់គ្លេស។ ឧទ្ធម្ភាគចក្រទាំងពីរបានធ្លាក់នៅក្នុងចម្ការឯកជនមួយ បន្ទាប់ពីបុកគ្នានៅលើអាកាស។

តាមអាជ្ញាធរ ឧទ្ធម្ភាគចក្រមួយគ្រឿងជាប្រភេទ​ដែលប្រើសម្រាប់ហ្វឹកហាត់បើកបរ ចំណែកមួយគ្រឿងទៀតជាប្រភេទ​ដែលកំពុងហោះហើរពាក់ព័ន្ធនឹងការថែទាំ។ សាក្សីបានរៀបរាប់ថា ខ្លួនបានឮសំឡេងបុកយ៉ាងខ្លាំង មុនឃើញឧទ្ធម្ភាគចក្រទាំងពីរធ្លាក់មកលើដី។

បច្ចុប្បន្ន ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក កំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រោយហេតុការណ៍ ផ្លូវហាយវ៉េ​នៅក្បែរកន្លែងកើតហេតុត្រូវបានបិទជាបណ្តោះអាសន្នផងដែរ៕