ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃស្រូវសើមកម្ពុជា អាចលក់ចេញពី ៨១០រៀលទៅដល់ ១១១០រៀលក្នុងមួយគីឡូក្រាម

2 ម៉ោង មុន

តម្លៃ​ស្រូវ​សើម​ដើមរដូវ ដែល​អាច​លក់​ចេញ​ភ្លាម​ៗ បន្ទាប់​ពី​ច្រូត​នៅ​ចុងខែ​តុលា​នេះ ត្រូវ​បាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រកាស​ថា មាន​តម្លៃ​ពី​៨៣០​រៀល ដល់​១១១០​រៀល​នៅ​ក្នុង​មួយ​គីឡូក្រាម ។

ប្រភព​ដដែល​បាន​អះអាង​ថា តម្លៃ​ស្រូវ​ដែល​ថោក​ជាងគេ គឺជា​ប្រភេទ​ស្រូវ អូ​អឹ​ម ហើយ​តម្លៃ​ស្រូវ​មាន​តម្លៃ​មធ្យម គឺ​ស្រូវ​កែវ ហើយ​តម្លៃ​ស្រូវ​ដែល​ថ្លៃ​ជាងគេ គឺ​ស្រូវ​ផ្ការំដួល និង​ស្រូវ​សុ​ម៉ា​លី ។

ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ កម្ពុជា​កំពុង​តែ​ខិតខំ​ពង្រឹង​ការ​កែ​ច្នៃ​ស្រូវ​ជា​អង្ករ​នាំ​ចេញ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា ត្រឹម​រង្វង់​ពាក់កណ្តាល​ខែតុលា កម្ពុជា​អាច​នាំ​ចេញ​អង្ករ​សរុប​១,០១​លាន​តោន ។

នេះ គឺជា​ការ​បំបែក​ឯក​ត្ត​កម្ម ជា​លើក​ដំបូង ក្រោយ​ពេល​ដែល​កម្ពុជា​បាន​កំណត់​គោលដៅ​ឲ្យ​សម្រេចការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន តាំងពី​ឆ្នាំ​២០១៥​មក​នោះ ៕