សង្គ្រាមអ៊ុយក្រែន ៖ មនុស្សយ៉ាងតិច១៤នាក់ស្លាប់ កាលពីថ្ងៃទី២៩ តុលា ក្នុងការវាយប្រហារដោយដ្រូនរុស្ស៊ីលើស្ថានីយរថភ្លើងមួយនៅទីក្រុងឌីនីប្រូ ជាទីក្រុងធំមួយនាភាគកណ្ដាលអ៊ុយក្រែន ។ នេះជាការវាយប្រហារថ្មីក្នុងចំណោមការវាយប្រហារជាញឹកញាប់របស់រុស្ស៊ីលើបណ្ដាញផ្លូវដែកអ៊ុយក្រែន ។ តុល្យការលើកមុនរៀបរាប់ពីមនុស្សស្លាប់១៣នាក់ ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី រៀបរាប់ពីមនុស្សស្លាប់១៤នាក់ ក្នុងការវាយប្រហារដ៏ទារុណនោះ ដោយលោកស្នើដល់បណ្ដាប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តឲ្យមានប្រតិកម្មតបតវិញ ។ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង បានសម្ដែងការក្ដុកក្ដួល ក្រោយការវាយប្រហារនេះ និងសម្ដែងការសោកស្ដាយ ដែលរុស្ស៊ីបន្តបង្កើនការវាយប្រហារសំដៅលើជនស៊ីវិល។
បែបនេះ បានជាយើងចង់ឲ្យមានបទឈប់បាញ់គ្នាតាមមូលដ្ឋានដូចជាបទឈប់បាញ់គ្នានៅក្រុងអូឡេកស្គី ដែលចាត់ទុកជាបទឈប់បាញ់មនុស្សធម៌ ។ លោកបន្តថា ជារឿងមិនអាចអត់ឱនឲ្យបាន ដែលក្រុងមូស្គូបដិសេធរាល់សំណើក្នុងន័យនេះ។ យើងត្រូវបង្កើនរួមគ្នាការខិតខំប្រឹងប្រែង ដើម្បីសន្តិភាពដ៏ត្រឹមត្រូវមួយ និងស្ថិតស្ថេរ ហើយនាំរុស្ស៊ីមកកាន់តុចរចា ។

ប្រឈមមុខចំពោះការបង្កើនរបស់រុស្ស៊ី វាយប្រហារដោយដ្រូនលើរថភ្លើងអ៊ុយក្រែន នាំឲ្យមានការជម្លៀសអ្នកដំណើរចេញដ៏ច្រើន ។ គ្រាន់តែក្នុងខែកញ្ញា រថភ្លើងជាង៥៨០០ ត្រូវជម្លៀសអ្នកដំណើរចេញ ដោយសារការគំរាមវាយប្រហារពីសំណាក់
រុស្ស៊ី ។ តាំងពីបិទការដឹកជញ្ជូនតាមអាកាសមកពីសង្គ្រាម បណ្ដាញផ្លូវដែកអ៊ុយក្រែនក្លាយជាមធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញក្នុងប្រទេស និងដើម្បីការចេញចូលអ៊ុយក្រែន ។
កាលពីថ្ងៃទី២៩ តុលា មានការវាយប្រហារដទៃទៀតរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ ២នាក់នៅក្រុងឈរនីហ្គីវភាគខាងជើងប្រទេស ២នាក់នៅក្រុងក្រេមេនឈូក និងម្នាក់នៅតំបន់ក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា ៕

ចែករំលែកព័តមាននេះ