ប្តីសារភាពប្រាប់មូលហេតុ ក្រោយលើកដៃប្រល័.យជីវិ.តប្រពន្ធ
- តាកែវ
ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវបានជនដៃដល់ជាប្តីវាយបណ្តាលឱ្យស្លាប់នៅក្នុងផ្ទះ ខណៈពេលដែលជនដៃដល់ជាប្តីមានសតិមិនល្អអោយតែផឹកស្រាស បន្ទាប់ពីកើតហេតុ ជនដៃដល់មិនបានរត់ទៅណាឡើយ និងត្រូវប៉ូលិសក៏ចាប់ខ្លួនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ ២០២៦ វេលាម៉ោង៥និង៣០នាទី នៅចំណុចក្នុងផ្ទះថ្មតៀម ប្រក់ស័ង្កសី ស្ថិតក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
លោកវរសេនីយឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅនីតា អាយុ ៣១ ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែគជនដៃដល់ជាប្តីឈ្មោះណុបស៊ុនហាក់ អាយុ៣០ឆ្នាំ ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា ក្រោយពេលទទួលបានព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយកម្លាំងផ្នែកជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវចុះមកដល់កន្លែងកើតហេតុ បានបង្កើតគណៈកម្មាធិការមូលដ្ឋានភូមិឃុំនិងគ្រូពេទ្យដើម្បីពិនិត្យកន្លែងកើតហេតុ និងពិនិត្យសពស្ត្រីរងគ្រោះ នៅផ្នែកថ្ងាសលើចិញ្ចើមខាងឆ្វេងមានស្នាមរបួសមុតចូលក្នុង រង្វង់ភ្នែកខាងស្ដាំ មានស្នាមជាំ នៅលើបបូរមាត់ក្រោមច្រមុះ មានស្នាមជាំលើក្បាលផ្នែកខាងស្ដាំរបួសមុតចូលក្នុងលើដើមទ្រូងមានស្នាមជាំខ្មៅ ចណុចខ្មងជើងខាងឆ្វេង មានស្នាមរបួសចំនួន ០៣កន្លែង នៅលើស្មងជើងខាងស្ដាំ មានស្នាមរបួសមុតចូលក្នុង០១កន្លែង ផ្នែកក្បាលខាងក្រោយ មានស្នាមរបួសមុតចូលក្នុង ។
លោកអធិការស្រុកបានបញ្ជាក់ថា ក្រោយពេលពិនិត្យសពរួច សមត្ថកិច្ចយើងសន្និដ្ឋានថាស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារប្តីសម្លាប់ប្រាកដមែន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនបានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធ រួចក៍យកដងពូថៅឈើ គ្មានផ្លែ វាយទៅលើប្រពន្ធបណ្ដាលឱ្យស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕

ចែករំលែកព័តមាននេះ