ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខមាត់ថ្មី! រូបសំណាក«បង្កងតាកែវ» សាងសង់រួចរាល់ ស្អាតប្លែក និងលេចធ្លោខ្លាំងបំផុត

1 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ រូបសំណាក «​បង្កង​តាកែវ​» ដែល​ជា​សញ្ញា​សម្គាល់ ដ៏​លេចធ្លោ និង​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ខេត្តតាកែវ ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​បាន​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។

ជាក់ស្តែង លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បាន​ប្រកាស​នា​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា ៖ បង្កង​តាកែវ សក​រួច​ហើយ ។

សូម​បញ្ចា​ក់​ជូន​ថា រូបសំណាក​បង្កង​នេះ​មាន​បណ្តោយ ប្រវែង​៦​ម៉ែត្រ , ទទឹង ប្រវែង​២,៥​ម៉ែត្រ , ដង្កៀប​ប្រវែង​៤,៥​ម៉ែត្រ ហើយ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦​នេះ ។

រូបសំណាក​បង្កង​ដ៏​ធំ​ស្កឹមស្កៃ​នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ នេះ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ក្នុង​ខេត្តតាកែវ​កាន់តែ​ច្រើន​ឡើង ៕