ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល៖ លទ្ធផលបោះឆ្នោតបង្ហាញថា ប្លុកលោក នេតាន់យ៉ាហ៊ូ ដឹកនាំមុខ ប៉ុន្តែមិនទទួលបានសំឡេងភាគច្រើនដាច់​ខាត​ក្នុងសភា

4 ម៉ោង មុន

ប្រទេសអ៉ី​ស្រា​អែ​ល ៖ តាម​លទ្ធផល​ចុង​ក្រោយ​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​សភា​អ៉ី​​ស្រា​អែ​ល​ចេញផ្សាយ​ កាលពី​យប់​ថ្ងៃ​ទី​២៩ ​មក​៣០​ តុលា​ បង្ហាញ​ថា ក្រុមចម្រុះ​ស្ដាំ​និយម​ និង​ស្ដាំ​និយម​ជ្រុល​របស់​នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ​ លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ទទួល​បាន​សំឡេង​នាំមុខ​ក្រុមប្រឆាំង​សំខាន់ តែ​មិន​បាន​សំឡេង​ភាគច្រើន ដើម្បី​រក្សា​ការ​ត្រួតត្រា​សភា​ឡើយ​។

ក្រុម​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ​ដណ្ដើម​បាន​កៅអី​៥៣ ក្នុង​ចំណោម​កៅអី​ទាំង​១២០​របស់​សភា ហើយ​គណបក្ស​លី​គូ​ដ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​តែ​ជា​គណបក្ស​ឈានមុខ​គេ ដោយ​ទទួល​បាន​កៅអី​២៧​ ។ ប្លុក​ពួក​ប្រឆាំង​ដឹកនាំ​ដោយ​អ្នក​កណ្ដាល​និយម​លោក​ហ្គា​ឌី​អៃ​សេន​កូត​ទទួល​បាន​កៅអី​៤៨​ ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត​ក្នុង​សេចក្ដី​ប្រកាស​មួយ​ ។

លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ចេញ​ដោយ​គណៈកម្មាធិការ​បោះ​ឆ្នោតអ៉ី​​ស្រា​អែ​ល​គូសបញ្ជាក់​ម្យ៉ាង​​ទៀត​ថា គណបក្ស​អា​រ៉ាប់​២ គឺ​គណបក្ស​ RAAM និង​គណបក្ស​អា​រ៉ាប់​រួបរួម​បូក​បញ្ចូល​គ្នា ក្នុង​ការ​បោះ​ឆ្នោត​សភា​លើក​នេះ ទទួល​បាន​កៅអី​ច្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ទៅ​១៩​កៅអី ហើយ​កំពុង​ក្លាយជា​អ្នក​ត្រូវ​គេ​ចែចង់​សម្រាប់​ចូលរួម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​។

ប៉ុន្តែ​គណបក្ស​ទាំង​២​នេះ​ កាលពី​ថ្ងៃ​ទី​២៩​ តុលា ទទួល​ការ​ចោទប្រកាន់​ពី​ក្រុម​លោក​នេ​តាន់​យ៉ា​ហ៊ូ​ថា ទិញ​សន្លឹក​ឆ្នោត​ ។ គេ​សង្ស័យ​​គណបក្ស​ទាំង​២​​ថា ទទួល​មូលនិធិ​ពី​កា​តា សម្រាប់​ការ​ទិញ​សន្លឹក​ឆ្នោត ​។ គណបក្ស​អា​រ៉ាប់​ទាំង​២ ​ក៏​ដូច​ជា​កា​តា​ដែរ​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ​ ៕