កម្ពុជាបង្កើនផលិតអាហារហាឡាល ដើម្បីជំរុញការនាំចេញ
- ភ្នំពេញ
កម្ពុជាបានកំពុងតែខិតខំយកចិត្តទុកដាក់នៅក្នុងការសម្រឹតសម្រាំង លើផលិតកម្ម ផលិតផលហាឡាល ដែលគេដឹងថា គឺជាផលិតផលដែលមានទីផ្សារធំ ។

ពាក់ព័ន្ធនឹងផលិតផលនេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអះអាងថា កម្ពុជាកំពុងតែជំរុញប្រសិទ្ធភាពការងារផលិតផលហាឡាល ឲ្យស្របតាមច្បាប់ស្ហារីអះឥស្លាម ។

នៅក្នុងរយៈពេល៩ ខែដំបូង នៃឆ្នាំ២០២៦ កម្ពុជាបានចេញវិញ្ញាបនបត្រហាឡាល ចំនួន១១០ ច្បាប់ សម្រាប់ផលិតផលប្រហែល១.០០០ មុខ ដែលជាការកើនឡើង៩២,៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការនាំយកផលិតផលហាឡាលកម្ពុជា ចូលទៅក្នុងទីផ្សារផលិតផលហាឡាលពិភពលោក ដែលមានតម្លៃប្រមាណជា ៣,៥ទ្រីលានដុល្លារ ៕

ចែករំលែកព័តមាននេះ