ទីក្រុងហ្សឺណែវ៖ ដំណើរការស្វែងរកសន្តិភាពដើម្បីបញ្ចប់វិបត្តិនៅអ៊ុយក្រែន កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត តាមរយៈកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី ១៧-១៨ ខែកុម្ភៈខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។
កិច្ចពិគ្រោះយោបល់នេះបានចាប់ផ្ដើមមានសម្ទុះគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំ ២០២៦ មកម្ល៉េះ ដោយកិច្ចចរចាពីរជុំដំបូងនៅទីក្រុងអាប៊ូដាប៊ី បានសម្រេចនូវលទ្ធផលជាក់ស្ដែងតាមរយៈការដោះដូរឈ្លើយសង្គ្រាមចំនួន ៣១៤ នាក់។ ការផ្លាស់ប្តូរទីតាំងមកកាន់ទីក្រុងហ្សឺណែវ និងការចាត់តាំងមន្ត្រីជាន់ខ្ពស់ឱ្យដឹកនាំគណៈប្រតិភូ សបញ្ជាក់ពីការព្យាយាមជំរុញកិច្ចសន្ទនាពីបញ្ហាបច្ចេកទេសយោធា ទៅរកការពិភាក្សាលើដំណោះស្រាយនយោបាយជាដុំកំភួន ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយ និងផ្ដល់សេចក្ដីសុខជូនតំបន់ឡើងវិញ៕
ចែករំលែកព័តមាននេះ