ប្រទេសថៃកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសធ្លាក់ចុះជិត ១១%
ទីក្រុងបាងកក ៖ ប្រទេសថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេលំទីពីរនៅអាស៊ីអាគ្នេយ៍ បានកត់ត្រាចំនួនភ្ញៀវទេសចរបរទេស ៤,១ លាននាក់ ចាប់ពីថ្ងៃទី ១ ខែមករា…
ទីក្រុងបាងកក ៖ ប្រទេសថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេលំទីពីរនៅអាស៊ីអាគ្នេយ៍ បានកត់ត្រាចំនួនភ្ញៀវទេសចរបរទេស ៤,១ លាននាក់ ចាប់ពីថ្ងៃទី ១ ខែមករា…
ទីក្រុងបាងកក ៖ ប្រទេសថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេលំទីពីរនៅអាស៊ីអាគ្នេយ៍ បានកត់ត្រាចំនួនភ្ញៀវទេសចរបរទេស ៤,១ លាននាក់ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៨ ខែកុម្ភៈ ពោលធ្លាក់ចុះ ១០,៧៧% ដោយបង្កើតប្រាក់ចំណូលប្រមាណ ២០៧,០៦ ពាន់លានបាត (៦,៦៥ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ក្រសួងទេសចរណ៍ និងកីឡាប្រទេសនេះ និងស្រង់របាយការណ៍យកមកចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ទីផ្សារជាប្រភពទេសចរណ៍ធំទាំង ៥ របស់ប្រទេសថៃ រួមមានប្រទេសចិន ៥៦៩ ៩៨៧ នាក់, ម៉ាឡេស៊ី ៣៧៧ ៨៦០ នាក់, រុស្ស៊ី ៣៤០ ៦១៨ នាក់, ឥណ្ឌា ២៨៥ ៧៦៧ នាក់ និងកូរ៉េខាងត្បូង ២០៧ ៣៥៧ នាក់។
លោកស្រី ណាត់ទ្រីយ៉ា ថាវីវង្ស (Natthriya Thaweevong) លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា វត្តមានមកដល់របស់ភ្ញៀវចិនបានកើនឡើងខ្លាំងនៅក្នុងរយៈពេល១សប្តាហ៍កន្លងមក ដោយឈរនៅលំដាប់ទី ១ និងកើនឡើងអស់រយៈពេលជាង ៥ សប្តាហ៍ជាប់គ្នា ហើយការកើនឡើងនេះ គាំទ្រដោយវិធានការរបស់រដ្ឋាភិបាលដែលមានគោលបំណងជំរុញការធ្វើដំណើរ។
លោកស្រីក៏បានលើកឡើងអំពីការផ្លាស់ប្តូរឥរិយាបថធ្វើដំណើរក្នុងចំណោមភ្ញៀវទេសចរចិន ដោយគោលដៅទេសចរណ៍ដែលពេញចិត្តមួយចំនួនបានផ្លាស់ប្តូរពីប្រទេសជប៉ុនទៅកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន។
ក្រសួងបានកត់សម្គាល់ថា ការធ្វើដំណើរចម្ងាយឆ្ងាយក៏បានប្រសើរឡើងផងដែរ ដែលជំរុញដោយចំនួនភ្ញៀវទេសចរកាន់តែច្រើនមកពីអឺរ៉ុប និងអាមេរិក។ ដូច្នេះជារួម សម្រាប់សប្តាហ៍ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសថៃបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសចំនួន ៧៩៦ ៩៧៨ នាក់ ពោលកើនឡើង ៣៤ ៥៨៦ នាក់ ឬ ៤,៥៤% ធៀបនឹងសប្តាហ៍មុន ដែលមានចំនួនភ្ញៀវទេសចរជាមធ្យម ១១៣ ៨៥៤ នាក់ក្នុង១ថ្ងៃ៕

ចែករំលែកព័តមាននេះ