ក្រសួងសុខាភិបាល​នឹង​អនុវត្ត​ចុះ​ទិដ្ឋាការ​ឧបករណ៍​បរិក្ខា​ពេទ្យ និង​គ្រឿងសម្អាង​តាម​ប្រព័ន្ធ​អន​ឡាញ


រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នឹង​អនុវត្ត​ការ​ចុះ​ទិដ្ឋាការ​បញ្ជិ​កា​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង តាម​ប្រព័ន្ធ​អន​ឡាញ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩​នេះ​តទៅ ។ ការ​ចុះ​របស់​ក្រសួងសុខាភិបាល​នេះ ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​គ្រឿងសម្អាង​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្ដី​ពី​ការ​ចុះ​ទិដ្ឋាការ​បញ្ជិ​កា​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ទិដ្ឋាការ បញ្ជិ​កា​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង តាម​ប្រព័ន្ធ​អន​ឡាញ​ធ្វើ​ឡើង​មាន​គោលបំណង​ជា​ច្រើន​រួម​មាន ធានា​បាន​នូវ​តម្លាភាព​ជូន​អតិថិជន និង​ប្រសិទ្ធភាព​នៃ​ការ​ចុះ​ទិដ្ឋាការ បញ្ជិកា និង​ប្រវេទន៍ បង្ក​លក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការ​ផ្ដល់​សេវា​ជូន​អតិថិជន ផ្ដល់​ព័ត៌មាន​ត្រឡប់​ដល់​អតិថិជន​បាន​ទាន់​ពេលវេលា កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា និង​ថវិកា​របស់​អតិថិជន គ្រប់​ឯកសារ​ទាំងអស់​របស់​អតិថិជន​ត្រូវ​បាន​រក្សា​ទុកជា​ការ​សម្ងាត់ និង​មាន​សុវត្ថិភាព​ខ្ពស់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​ឱសថ និង​អតិថិជន​អាច​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស ។

ក្រសួង​នឹង​អនុវត្ត​ប្រព័ន្ធ QR Code នៅ​លើ​ប្រអប់​ផលិតផល​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​គ្រឿងសម្អាង​ដែល​ប្រព័ន្ធ​នេះ​ធានា​បាន​នូវ​ព័ត៌មាន​ជាក់លាក់​របស់​ផលិតផល​ដូច​ជា លេខ​ទិដ្ឋាការ បញ្ជិកា ឬ​ប្រវេទន៍ ប្រភព​ផលិតផល កាលបរិច្ឆេទ​ផលិត និង​ផុតកំណត់​ការ​ប្រើប្រាស់ ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំ​ចូល និង​ចែកចាយ ។ ប្រព័ន្ធ​នេះ​បង្ក​លក្ខណៈ ងាយស្រួល ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ក៏​ដូច​ជា អ្នក​ប្រើប្រាស់​អាច​តាមដាន​នូវ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង ក្លែងក្លាយ ឬ​ក្លែងបន្លំ ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ។

ក្រសួងសុខាភិបាល​នឹង​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​បន្ថែម និង​កំណត់​ពេលវេលា​ជាក់លាក់ សម្រាប់​អនុវត្ត​ចំពោះ​ប្រព័ន្ធ QR Code​នៅ​ឆាប់​ៗ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ