ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​សាលក្រម​កាត់ទោស​មនុស្ស​​ជាង​២០០​នាក់

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ តុលាការ​តួ​ក​គី​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០​មិថុនា នូវ​សាលក្រម​កាត់ទោស​ប្រឆាំង​ជន​ជាប់ចោទ​ជាង​២០០​នាក់​ក្នុង​នោះ​មាន​ពួក​យោធា​ភាគច្រើន ក្នុង​សវ​ការ​ដ៏​ធំ​បំផុត​មួយ​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​ប្រឆាំង​ប្រធានាធិបតី លោក​រី​ស៊ីប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន​។ មនុស្ស​២២៤​នាក់​ក្នុង​នោះ​មាន​អតីត​ឧត្ដមសេនីយ​ប្រមាណ​ជា​២០​រូ​ប ទទួល​ការ​កាត់ទោស​ក្នុង​សវនាការ​នេះ​។ ពួក​គេ​ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស…

ប្រទេស​តួ​ក​គី ៖ តុលាការ​តួ​ក​គី​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០​មិថុនា នូវ​សាលក្រម​កាត់ទោស​ប្រឆាំង​ជន​ជាប់ចោទ​ជាង​២០០​នាក់​ក្នុង​នោះ​មាន​ពួក​យោធា​ភាគច្រើន ក្នុង​សវ​ការ​ដ៏​ធំ​បំផុត​មួយ​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​ប្រឆាំង​ប្រធានាធិបតី លោក​រី​ស៊ីប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន​។

មនុស្ស​២២៤​នាក់​ក្នុង​នោះ​មាន​អតីត​ឧត្ដមសេនីយ​ប្រមាណ​ជា​២០​រូ​ប ទទួល​ការ​កាត់ទោស​ក្នុង​សវនាការ​នេះ​។ ពួក​គេ​ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស ពី​បទ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ សម្លាប់​មនុស្ស​២៥០​នាក់ ហើយ​ជា​មនុស្ស​ស្ថិត​ក្នុង​អង្គការ​ភេរវកម្ម​មួយ​។ រដ្ឋ​អាជ្ញា​បាន​ទាមទារ​ឲ្យ​កាត់ទោស​ដាក់គុក​មួយ​ជីវិត ច​ពោះ​មនុស្ស​ជិត​៤០​នាក់​ក្នុង​ចំណោម​អ្នក​ទាំងនេះ​។

ក្នុង​សវនាការ​នេះ​ជនជាប់ចោទ​១៧៦​នាក់ កំពុង​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន ៣៥​នាក់​នៅ​មាន​សេរីភាព​ហើយ​១៣​នាក់​នៅ​តាម​រក​ចាប់ខ្លួន​។ សវនាការ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ពន្ធនាគារ​SINCAN ជិត​ក្រុង​អង់កា​រ៉ា​ដែល​មាន​សាល​សវនាការ​ដ៏​ធំ​មួយ កសាង​ជា​ពិសេស​សម្រាប់​កាត់ទោស​មនុស្ស​ដ៏​ច្រើន​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ