ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបកស្រាយ ផ្ទុយ​​ការ​ចោទ​​​ពេទ្យ​ភ្លេច​យក«​កុំ​ប្រេស​»ឬ​បង់​រុំ​របួស​ចេញពី​ស្បូន

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ផ្ទុយ​ពី​ការ​ចោទ​ថា​ ពេទ្យ​ភ្លេច​យក «​កុំ​ប្រេស​» ឬ​បង់​រុំ​របួស​ចេញពី​ស្បូន តាម​រយៈ​ការ​បំភ្លឺ​របស់​គណៈ​កម្មការ​មន្ទីរពេទ្យ​នៅថ្ងៃ​១៩ ​មិថុនា​ បាន​បង្ហាញ​ថា ការ​សម្រាល​ដោយ​កាត់​ទ្វារមាស…

ខេត្តតាកែវ ៖ ផ្ទុយ​ពី​ការ​ចោទ​ថា​ ពេទ្យ​ភ្លេច​យក «​កុំ​ប្រេស​» ឬ​បង់​រុំ​របួស​ចេញពី​ស្បូន តាម​រយៈ​ការ​បំភ្លឺ​របស់​គណៈ​កម្មការ​មន្ទីរពេទ្យ​នៅថ្ងៃ​១៩ ​មិថុនា​ បាន​បង្ហាញ​ថា ការ​សម្រាល​ដោយ​កាត់​ទ្វារមាស ​និង​បូម​ជំនួស មានការ​ហូរ​​ឈាម​ខុសធម្មតា ។ តាម​បច្ចេកទេស​ត្រូវ​ពាក់ «​កុំ​ប្រេស​» ដើម្បី​ឃាត់ឈាម​ដោយ​ទុក​រយៈពេល​ពី​២៤​ម៉ោង​ទៅ​៤៨​ម៉ោង តែ​​អ្នកជំងឺ​បាន​ចេញពី​ពេទ្យ​មុន​កំណត់​ហើយ​ថា​ មក​រក​ពេទ្យ​វិញ តែ​គាត់​មិន​មក​ពេទ្យ​ទេ គឺ​សម្អាត​ខ្លួនឯងដោយ​យក«​កុំ​ប្រេស​» ២​ដុំ​ចេញ​មក នេះ​មិនមែន​ជា​ការ​ភ្លេចរបស់​ពេទ្យ​ទេ ។ ខាង​ក្រោម​នេះ​ជា​ការ​បំភ្លឺ​ពី​មន្ទីរពេទ្យ ។

ការ​ខ្វះចន្លោះ​របស់​បុគ្គលិក​មន្ទីរពេទ្យ​បង្អែក ក្រោម​ការ​គ្រប់គ្រង​ដោយ​មន្ទីរសុខាភិបាល​ខេត្ត នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ហាក់​មិន​បាន​កែ​លម្អ​ធាតុ​អសកម្ម​ ដែលកើត​មាន​ឡើង​ធ្វើ​ឱ្យ​បាត់បង់​ការ​ទុកចិត្ត​ពី​អ្នកជំងឺ​នោះ​ទេ ។ ជាក់ស្តែង នៅ​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា មានករណី​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើត ឡើង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ផ្នែក​សម្ភព​ដែល​វះកាត់ បង្កើតកូន​បែរជា​គ្រូពេទ្យ​ភ្លេច​បង់​រុំ​របួស​ក្នុង​ស្បូន តែ​ជា​គ្រោះល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយដោយ​សារ​តែ​មានការ​ហូរ​ឈាម​មិន​ឈប់​ទើប​ទៅ​ពេទ្យ​ពិនិត្យ​និង​បានដឹង ។

សូម​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​បាន​វះកាត់​ឆ្លងទន្លេ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ហើយដោយ​សារ​តែ​មានធ្លាក់ឈាម​ក៏​វិល​មក​ពេទ្យ​សា​ជា​ថ្មី នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា លុះ​ពិនិត្យ​ទៅ​ទើប​ដឹង​ថា ​ភ្លេច​បង់​រុំ​របួស​នៅ​ក្នុង​ពោះ ។
បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នួន ឈិ​ន បាន​បង្ហោះ​ថា (១៨/០៦/២០១៩)​ពេល​នេះ​ភរិយា​ខ្ញុំ​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ សម្អាត​មិន​ស្អាត ហើយ​ថែម​ទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត ។ ពិតជា​ខកចិត្ត​ខ្លាំង​ណាស់ ដែល​សម្រេចចិត្ត​ទៅ​សម្រាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រាង​ហើយ ។

ទាក់ទិន​នឹង​ករណី​នេះ លោក​រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរតែ​ចាត់វិធានការ​ចំពោះ​ការ​បំពេញការងារ​ខ្ជីខ្ជា​និង​ធ្វេសប្រហែស​នេះ ព្រោះ​បើ​នៅ​តែ​បែប​នេះ​ទៀត តើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រំពឹង​អី? ប្រសិនបើ​ពលរដ្ឋ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​វិញ តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ?

លោក នុ​ត សុ​ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា បាន​ប្រាប់​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា រឿង​ហ្នឹង​លោក​កំពុង​ស្រាវជ្រាវ​សិន ។ ចំណែក​លោក ឈូ​វ ឈួ​ន ប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ករណី​នេះ​ លោក​កំពុង​ពិនិត្យ​និង​ស្រាវជ្រាវ ។

បើតាម​​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​ស្ត្រី​ដែល​ឆ្លងទន្លេ​ដោយ​វះកាត់​ហើយ​ពេទ្យ​ភ្លេច​បង់​រុំ​របួស​នៅ​ក្នុង​ពោះ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ឯ​រាជធានី​ភ្នំពេញ​ហើយ ដោយ​សារ​ហូរ​ឈាម​ខ្លាំង​ពេក ។

អត្ថបទសរសេរ ដោយ