ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញនោះស្ងាត់​ៗ Romelu Lukaku រត់​ចេញពី​បិសាច​ក្រហម Man Utd បាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Romelu Lukaku បាន​យល់ព្រម​នឹង​ការ​ទិញ​យក​ពី​សំណាក់​ក្លិប Inter Milan…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Romelu Lukaku បាន​យល់ព្រម​នឹង​ការ​ទិញ​យក​ពី​សំណាក់​ក្លិប Inter Milan ក្នុង​តម្លៃ​១៨​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ។ គេ​បាន​ចាក​ចេញពី Man Utd ហើយ ខណៈ​ដែល Man Utd ក៏​បាន​សម្លឹង​ឃើញ Brooks យក​មក​ជំនួស​កន្លែង​របស់ Lukaku ។

សារព័ត៌មាន SunSport បាន​ប្រាប់​ថា ក្លិប​បិសាច​ក្រហម កំពុង​តែ​តម្រង់​កាណុង​ចំ​កីឡាករ David Brooks របស់​ក្លិប Bournemouth ក្នុង​តម្លៃ​៥០​លាន​ផោន​។ កីឡាករ Lukaku ដែល​ទើបនឹង​ចាកចេញ​នេះ គឺ​បាន​បាត់​កន្លែង​ឈរជើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer​។

ខាង​ក្លិប​បិសាច​ក្រហម Man Utd បាន​លក់ Lukaku ឱ្យទៅ Inter Milan ក្នុង​តម្លៃ​តែ​មួយ​ជាមួយនឹង​តម្លៃ​ដែល​ខ្លួន​ទិញ​ពី​ក្លិប Everton កាលពី​២​ឆ្នាំ​មុន​។ ការ​ចាកចេញ​របស់ Lukaku អាច​ជា​អ្វី​ដែល​ត្រូវចិត្ត​សម្រាប់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក លោក Roberto Martinez ដែល​ធ្លាប់​និយាយ​ថា កីឡាករ​រូប​នេះ​គួរតែ​រក​ក្លិប​ណា​ឱ្យ​សាក​សម​ជាមួយនឹង​ខ្លួន​។

Man Utd បាន​សម្លឹង​មើលឃើញ​កីឡាករ David Brooks របស់​ក្លិប Bournemouth យក​មក​លេង​នៅ​ក្លិប​របស់​ខ្លួន​ជំនួស​កន្លែង​របស់ Lukaku នៅ​រដូវ​កាល​ក្រោយ​។ តែ​អ្វី​ដែល​គេ​គួរ​ដឹង​គឺថា កីឡាករ​ម្នាក់​នេះ​ក៏​កំពុង​តែ​ត្រូវ​បាន​ក្លិប​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា Tottenham និង Man Utd ផង​ដែរ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ