ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនគ្រួសារនេះពុលក្អួត…គឺហូបម្ហូប​ពងទា​ចៀន​​ ផ្សំគ្រឿងប៊ីចេងនិងអំបិលប៉ុណ្ណោះ

4 ឆ្នាំ មុន

ខេត្តតាកែវ ៖ បើតាម​ជន​រង​គ្រោះ​ប្រាប់​ថា ពង​ទា​ដែល​ពួក​គាត់​ហូប​នេះ​បាន​ទិញ​ កាលពី​ថ្ងៃ​ទី​១៦ ​មិថុនា ចំនួន​៧​គ្រាប់​ពី​ផ្សារ​អង្គរកា ហើយ​យក​ទៅ​ចៀន​ហូប​អស់​៤​គ្រាប់​ភ្លាម​ៗ តែ​ពេល​នោះ វា​មិន​បាន​កើត​អ្វី​ទេ…

ខេត្តតាកែវ ៖ បើតាម​ជន​រង​គ្រោះ​ប្រាប់​ថា ពង​ទា​ដែល​ពួក​គាត់​ហូប​នេះ​បាន​ទិញ​ កាលពី​ថ្ងៃ​ទី​១៦ ​មិថុនា ចំនួន​៧​គ្រាប់​ពី​ផ្សារ​អង្គរកា ហើយ​យក​ទៅ​ចៀន​ហូប​អស់​៤​គ្រាប់​ភ្លាម​ៗ តែ​ពេល​នោះ វា​មិន​បាន​កើត​អ្វី​
ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា ក៏បាន​ចៀន​ពង​ទា​ចំនួន​៣​គ្រាប់​បង្ហើយ​យក​មក​ហូបទៀត ស្រាប់តែ​មាន​អាការ​ទន់ដៃទន់ជើង ​ល្ហិតល្ហៃ​ អស់កម្លាំង​ និង​ក្អួត ។ ជន​រង​គ្រោះ​បន្ថែម​ថា ពង​ទា​ដែល​ចៀន​នោះ​គឺ​ដាក់​គ្រឿងផ្សំ​មាន​ប៊ី​ចេ​ង អំបិលធម្មតា ពុំ​បាន​ដាក់​ម្រេច​ទេ ហើយ​ក៏​ពុំ​បាន​ហូប​អ្វី​ក្រៅពី​ពង​ទា​ដែរ ។

គួររំលឹកថា ពលរដ្ឋ​មួយ​គ្រួសារ​ ដែល​មានសមាជិក​៨​នាក់ មាន​អាការ​ចុកពោះ​និង​ក្អួតចង្អោរ ​ហើយក៏​សង្ស័យ​​ថា ​ពុល​ពង​ទា​ព្រោះ​កើតឡើងក្រោ​យ​ពេល​យក​ពង​ទា​ទៅ​ចៀន​ធ្វើ​ម្ហូប​ហូប និង​បាន​រត់​ចូល​ពេទ្យ​សឹងតែ​មិន​ទាន់ ។ ករណី​សង្ស័យ​ពុល​ពង​ទា​ចៀន​នេះ កើតឡើងពី​ថ្ងៃ​ទី​១៨ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក
នៅ​ភូមិ​ត្រពាំង​ទឹក ឃុំ​ជាងទង ស្រុក​ត្រាំកក់ ។

នគរបាល​ស្រុក​ត្រាំកក់​បានឱ្យ​ដឹង​ថា គ្រួសារ​ដែល​មាន​សមាជិក​ចំនួន​៨​នាក់​សង្ស័យ​ថា ពុល​ពង​ទា​នេះ​រួម​មាន ១-​ឈ្មោះ ប៊ិ​ន ស្រី​អូន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ ផា​ន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៣-​ឈ្មោះ
ប៊ិ​ន សុ​ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ៤-​ឈ្មោះ ពេជ្រ យ៉ា ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ៥-​ឈ្មោះ លឹ​ម ចាន់​ថា​វី ភេទ​ស្រី អាយុ​១០​ឆ្នាំ ៦-​ឈ្មោះ លឹ​ម ចាន់​រស្មី ភេទ​ស្រី អាយុ​៨​ឆ្នាំ ៧-​ឈ្មោះ រិ​ន មក​រា ភេទ​ប្រុស អាយុ​៣​ឆ្នាំ និង​៨-​ឈ្មោះ ហ៊​ន ចិន្ដា ភេទ​ស្រី អាយុ​៣​ឆ្នាំ ។

ពេល​នេះ អ្នកជំងឺ​ទាំង​៨​នាក់​ដែល​សង្ស័យ​ពុល​ពង​ទា​ចៀន​នេះ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរការ ចំណែក​អ្នក​ធូរស្រាល​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ទោះបីជា​បែប​ណា ការ​ព្យាយាម​សាកសួរ​ទៅ​គ្រូពេទ្យ​ថា ការ​ពុល​នេះ​អាច​និយាយ​បាន​ថា​ជា​ការ​ពុល​អាហារ តែ​មិន​អាច​ថា​ពុល​ពង​ទា​មួយ​មុខ​បាន​ទេ ។

គ្រូពេទ្យ​និយាយ​ថា ការ​ពុល​អាហារ​បណ្តាលឱ្យ​មានការ​ក្អួតចង្អោរ ដែល​យើង​ត្រូវ​តែ​ដាក់​សេរ៉ូ​ម​ជួយ​ឱ្យ​មាន​​​​ជាតិ​ទឹក​ក្នុង​ខ្លួន​ឡើង​វិញ ហើយ​ការក្អួត​នោះ​បើ​អស់​ជាតិ​អាហារ ​ក្នុង​ពោះ​ហើយ​ក៏​លែង​ជា​បញ្ហា​ដែរ ។ (សម្រួលដោយ៖ ស្រីណា)​

អត្ថបទសរសេរ ដោយ