ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន…ផ្ទុះជំងឺ​ប៉េស្ត​ជ្រូក​​អាហ្វ្រិក​នៅ​ខេត្ត​ឡង​អាង​ជាប់​ព្រំដែន​ស្វាយ​រៀង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​អាជ្ញាធរ​ខេត្តស្វាយរៀង​រឹត​បន្តឹង​ដល់​មន្ត្រី​ពាក់​ព​័ន្ធ ​ឱ្យ​អនុវត្ត​វិធានការ​បន្ទាន់ ក្នុង​ការ​​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ការ​នាំ​ជ្រូក​រស់ ​និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ខេត្ត ស្វាយ​រៀង​ មូលហេតុគឺ​នៅ​ខេ​ត្តឡុង​អាង​ ប្រទស​វៀតណាម​…

ខេត្តស្វាយរៀង ៖ ​អាជ្ញាធរ​ខេត្តស្វាយរៀង​រឹត​បន្តឹង​ដល់​មន្ត្រី​ពាក់​ព​័ន្ធ ​ឱ្យ​អនុវត្ត​វិធានការ​បន្ទាន់ ក្នុង​ការ​​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ការ​នាំ​ជ្រូក​រស់ ​និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ខេត្ត ស្វាយ​រៀង​ មូលហេតុគឺ​នៅ​ខេ​ត្តឡុង​អាង​ ប្រទស​វៀតណាម​ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ខេត្តស្វាយ​រៀង​ កំពុង​មាន​ផ្ទុះជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ងាប់​ចំនួន​៤១​ក្បាល​ ដោយ​​កំពុង​កប់​ចោល​ដែរ ។

​ ករណី​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០​​ មិថុនា ​នៅ​ខេ​ត្តឡុង​អាង​ប្រទេស​វៀតណាម​ ។ ​បើ​តាម​ប្រភព​ព័ត៌ មាន ​ទើប​ទទួល​បាន​នោះ​នៅ​ស្រុក​ឌឹ​ក​ហ្វា​(DucHOA)​ខេ​ត្តឡុង អាង​ប្រទេស​វៀតណាម​ មាន​សត្វ​ជ្រូក​ចំនួន​៤១​ក្បាល​ បាន​ងាប់​ជា​បន្តបន្ទាប់​ ហើយ​មន្ត្រី​ពេទ្យសត្វ​គេ​ធ្វើតេស្ត​រក​ឃើញ​មាន​វីរុស ប៉េស្ត​អាហ្វ្រិក​(DTLCP)​នៅ​ក្នុង​ឈាម​ជ្រូក​ទាំងនោះ​ ។

​ប្រភព​ពី​មន្ត្រី​ជំនាញ​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ទៀត​ថា ​មូលហេតុ​នាំ​ឲ្យ​ឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិក​នេះ ​គឺ​ម្ចាស់​កសិដ្ឋាន​នេះ​ តែងតែ​ទិញ​សាច់​ជ្រូក​ពី​តំបន់កៀក​កសិដ្ឋាន ​ឬ​អ្នក​ចិញ្ចឹម​នៅ​ជិត​កសិដ្ឋាន​របស់​ខ្លួន​ មក​បរិ ភោគ ​។ ​ហេតុនេះ​ គេ​ប៉ាន់​ស្មានថា គាត់​បាន​នាំ​យក​សាច់​ជ្រូក​មានជំងឺ​​មក​ចម្លង​ដល់​ជ្រូក​នៅ​កសិដ្ឋាន​របស់​ខ្លួន ​។

ដូច្នេះ​មក​ទល់​ពេល​នេះ​ មាន​ខេត្ត​ចំនួន​៥៩/៦៤​របស់​វៀតណាម​ ហើយ​ដែល​បាន​ផ្ទុះ​ជម្ងឺប៉េស្ត​អាហ្វ្រិកនេះ​។​ក្នុង​បរិបទ​មួយទៀត​ប្រទេស​វៀតណាម ​កំពុង​ចាត់វិធានការ​សម្លាប់ជ្រូក​ មុន​ពេល​ត្រូវ​ចម្លងរោគ យក​បង្កក​ទុក​បំណង​បូក​បន្ថែម​សាច់​ជ្រូក​នាំ​ចូល​ពី​បរទេស​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ ។

​ដូច្នេះ​ ប្រយ័ត្តឱ្យមែនទែន​ សាច់​ជ្រូក​ជាអាហារ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ពេញ​និយម​ផង​ ​។​ ហើយ​ក៏​មាន​ក្រុម​ឈ្មួញ​ទុច្ចរិត​ លួច​នាំ​ចូល​តាម​ច្រករបៀង​ជា​បន្តបន្ទាប់​ ហើយ​ត្រូវ​មន្ត្រី​ជំនាញបង្ក្រាប​ចាប់​​ជា​បន្តបន្ទាប់​ដែរ​រីឯ​សាច់​ជ្រូក​គ្រឿងក្នុង​ជ្រូក​ក៏​មាន​ក្រុម​ឈ្មួញ​នាំ​ចូល​ដែរ​ ទើប​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​បន្ទាន់​និង​ដាក់​ពិន័យ​ដល់​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​តាម​ច្បាប់​ជា​ធរមាន​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ