ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លិប​អ្នកមាន​បារាំង PSG ធានា​200%​មិន​ឱ្យ​តារា​ឆ្នើម​១​រូប​នេះ​ចាកចេញ​ដាច់ខាត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ម្ចាស់​ក្លិប PSG លោក Nasser Al Khelaifi…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ម្ចាស់​ក្លិប PSG លោក Nasser Al Khelaifi នឹង​មិន​ឱ្យតារាឆ្នើម Kylian Mbappe ចេញពី​ក្លិប​សោះឡើយ បើ​ទោះបីជា​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា កីឡាករ​វ័យក្មេង​រូប​នេះ​នឹង​ចេញ​ទៅ​លេង​ឱ្យ Liverpool ។

កីឡាករ Mbappe បាន​លេង​យ៉ាង​ល្អ​កាលពី​រដូវ​កាល​មុន ដោយ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប PSG ចំនួន​៣៩​គ្រាប់ ក្នុង​ការ​ប្រកួត​៤៣​ដង ព្រមទាំង Assist បាន​ដល់​ទៅ​១៧​ដង​ថែម​ទៀត ។ គេ​ក៏​បាន​ទទួល​ពាន Ligue 1 Player of the Year ផង​ដែរ ក្រោយ​ពី​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ចំនួន​៣៣​ដង ។

ព្រោះតែ​ភាព​ខ្លាំង​របស់​កីឡាករ​រូប​នេះ​ហើយ​ទើប​បានជា Liverpool តាម​ចែចូវ ។ បើ​ទោះបីជា មាន​កីឡាករ​ខ្លាំង​ៗ​ស្រាប់​ក្នុង​ក្រុម​ដូច​ជា Sadio Mane, Mohamed Salah និង Roberto Firmino ក៏​ដោយ Liverpool នៅ​តែ​ចង់បាន Mbappe យក​ទៅ​បន្ថែម​កម្លាំង​នៅ​តំបន់​ប្រយុទ្ធ ។

ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ ម្ចាស់​ក្លិប PSG បាន​ប្រាប់​ថា លោក​ហ៊ាន​ជឿជាក់​ដល់​ទៅ​២០០​ភាគរយ​ថា Mbappe នឹង​នៅ PSG បន្ត​ទៀត​សម្រាប់​រដូវ​កាល​ក្រោយ ។ ប្រសិនបើ​លោក​ជឿជាក់​យ៉ាងហ្នឹង​ទៅ​ហើយ តើ Liverpool ពេល​នេះ​ត្រូវ​គិត​យ៉ាងណា?

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ