ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡូយ​..! មានដើមកំណើតជា​​ខ្មែរ​ បាន​ក្លាយ​​ជា​កីឡាករ​អាស៊ី​ដំបូង​​គេ​​​​

4 ឆ្នាំ មុន

​Kris Dim ដែល​ជា​ពលរ​ដ្ឋអា​មេ​រិ​ក​មាន​ដើម​កំណើត​ខ្មែរ ​គឺជា​កីឡាករ​ដំឡើង​សាច់ដុំ​អាស៊ី​ទី​មួយ ដែល​បាន​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​រង្វាន់ Mr. Olympia ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ។…

​Kris Dim ដែល​ជា​ពលរ​ដ្ឋអា​មេ​រិ​ក​មាន​ដើម​កំណើត​ខ្មែរ ​គឺជា​កីឡាករ​ដំឡើង​សាច់ដុំ​អាស៊ី​ទី​មួយ ដែល​បាន​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​រង្វាន់ Mr. Olympia ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ។

Dim និង​គ្រួសារ​របស់​គាត់​ បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​១៩៧៨ ដោយនៅ​ពេល​នោះ គាត់​មាន​អាយុ​ទើបតែ​៥​ឆ្នាំ ហើយ​បាន​ទៅ​រស់នៅ​ក្នុង​ទីក្រុង Sacramento ក្នុង​រដ្ឋ California​។ គាត់​បាន​សម្រេច​ចាប់​យក​អាជីព​ជា​កីឡាករ​សាច់ដុំ នៅ​ពេល​គាត់​ចាប់​ស្រឡាញ់​ការ​លើក​ទម្ងន់ ពេល​គាត់​ជា​អ្នក​បោក​ចម្បាប់​។

ការ​វះកាត់​ខុសនៅ​ឆ្នាំ​២០១២ បាន​ធ្វើ​អោយ Dim ពិការ​ពី​ចង្កេះ​ទៅ​ក្រោម ហើយ​អាច​មិន​អាច​ដើរ​បាន​ទៀត​ផង​។ តាំងពី​ពេល​នោះ​មក គាត់​អាច​ដើរ​បាន​ដោយ​មាន​ជំនួយ​ពី​របស់​ជួយ​ទប់ តែ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គាត់​បន្ត​ប្រកួត​ការ​ប្រកួត​សាច់ដុំ​សំរាប់​អ្នក​ពិការ​អង្គុយ​នៅ​លើ​រទេះ ដូច​ជា​នៅ Arnold Classic ។​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ