រាជធានី​ភ្នំពេញ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ពី​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី​1


រាជធានី​ភ្នំពេញ ៖ មន្ទីរ​អប់រំ យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ពី​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៩ ដែល​ទើបតែ​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ខណៈ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​២​។

តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ក្រុមកីឡា​រាជធានី​ភ្នំពេញ ដណ្ដើម​បាន​មេដាយ​សរុប​៦០​គ្រឿង ក្នុង​នោះ​មេដាយមាស​២៧​គ្រឿង មេដាយ​ប្រាក់​១៩​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៤​គ្រឿង ។​ចំណែក​ខេត្តកណ្ដាល ដណ្ដើម​បាន​មេដាយ​សរុប​២៦​គ្រឿង ក្នុង​នោះ​មេដាយមាស​១០​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៤​គ្រឿង ។ ខេត្តកំពត​ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ដណ្ដើម​បាន​មេដាយមាស​៩​គ្រឿង មេដាយ​ប្រាក់​១៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​៩​គ្រឿង​សរុប​៣៦​គ្រឿង ។

ខេត្តកំពង់ឆ្នាំង​ឈរ​នៅ​លេខ​រៀង​ទី​៤ ដណ្ដើម​បាន​មេដាយមាស​៦​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធ​៤​គ្រឿង សរុប​១៤​គ្រឿង ។ ខេត្ត​ព្រះ​សីហ​នុដណ្ដើម​បាន​មេដាយមាស​៥​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​៤​គ្រឿង សរុប​១២​គ្រឿង ។ ខេត្តកំពង់ចាម​ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៦​គ្រឿង​សរុប​២៦​គ្រឿង ។

ខេត្តបាត់ដំបង​ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​៨​គ្រឿង សរុប​១៨​គ្រឿង ។ ខេត្តកំពង់ស្ពឺ​ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​៤​គ្រឿង​សរុប​១៤​គ្រឿង ។ ខេត្តស្ទឹងត្រែង​ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង សរុប​៩​គ្រឿង ។

ខេត្តពោធិ៍សាត់​ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង មេដាយ​សំរឹទ្ធ​១​គ្រឿង សរុប​៥​គ្រឿង​។ ខេត្តកំពង់ធំ​ដណ្ដើម​បាន​មេដាយមាស​៣​គ្រឿង​មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធ​៦​គ្រឿង សរុប​១៣​គ្រឿង ។ ខេត្ត​ប៉ៃលិន​ដណ្ដើម​បាន​មេដាយមាស​៣​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង សរុប​៥​គ្រឿង ។ ខេត្តតាកែវ​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង សរុប​១០​គ្រឿង ។

ខេត្តឧត្តរមានជ័យ​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង សរុប​៥​គ្រឿង ។ ខេត្តព្រៃវែង​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង សរុប​៨​គ្រឿង ។ ខេត្ត​រតនគីរី​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង សរុប​៨​គ្រឿង ។ ខេត្តស្វាយរៀង​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង សរុប​៨​គ្រឿង ។ ខេត្ត​មណ្ឌល​គី​រី​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង សរុប​៦​គ្រឿង​។ ខេត្តសៀមរាប​ដណ្ដើម​បាន​មេ​ដាយមាស​១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៦​គ្រឿង សរុប​៨​គ្រឿង​។

ខេត្តបន្ទាយមានជ័យ​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង ។ ខេត្ត​ត្បូងឃ្មុំ​ដណ្ដើម​បាន​មេដាយ​ប្រាក់​៤​គ្រឿង មេដាយ​សំរឹទ្ធ​៥​គ្រឿង​សរុប​៩​គ្រឿង ។ ខេត្តក្រចេះ​ដណ្ដើម​​បាន​មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង ខណៈ​ខេត្តកោះកុង និង​ព្រះ​វិហារ​មិន​ទទួល​បាន​មេដាយ​ឡើយ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ