ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សណ្ដែកបារាំង»​ ជួយ​ទប់ស្កាត់​ជំងឺ​យ៉ាង​​ច្រើនស្មាន​មិន​ដល់​ មានទាំង​មហារីកទៀត

4 ឆ្នាំ មុន

ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​សណ្ដែកបារាំង ប៉ុន្តែ​ប្រហែលជា​មិនដឹង​ទេ​ថា​បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​គួរ​អោយ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។​សណ្ដែកបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A C K ជាតិ​ស​រសៃ និង​អាស៊ីត​ហ្វូ​លិ​ក​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​សណ្ដែកបារាំង…

ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​សណ្ដែកបារាំង ប៉ុន្តែ​ប្រហែលជា​មិនដឹង​ទេ​ថា​បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​គួរ​អោយ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។​សណ្ដែកបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A C K ជាតិ​ស​រសៃ និង​អាស៊ីត​ហ្វូ​លិ​ក​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​សណ្ដែកបារាំង ៖

១. សុខភាព​ឆ្អឹង ៖ សណ្ដែកបារាំង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​និង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​តាម​ទឹកនោម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។

២. ទប់ស្កាត់​ជំងឺមហារីក ៖ សណ្ដែកបារាំង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Lutein ជាតិ​ស​សៃ វីតាមីន C និង​វីតាមីន K ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ឥទ្ធិពល​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ក្នុង​រាង​កាយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​។

៣. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ សណ្ដែកបារាំង​មាន​ផ្ទុក​ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​បន្លែ​នេះ​អាច​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ប្រសើរ​ណាស់​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។

៤. សុខភាព​ភ្នែក ៖ សណ្ដែកបារាំង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ភ្នែក នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ Zeaxanthin និង lutein ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ភ្នែក​នានា​។

៥. សុខភាព​បេះដូង ៖ សណ្ដែកបារាំង​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​តាម​រយៈ​បរិមាណ​ខ្ពស់​នៃ​សារធាតុ flavonoids ដែល​វា​មាន​ផ្ទុក​។ flavonoids មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ទប់ស្កាត់​បញ្ហា​ឈាមកក​ក្នុង​ស​សៃ​ឈាម​។ ការ​ទទួលទាន​បន្លែ​មាន​ផ្ទុក​សារធាតុ flavonoids ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​និង​គាំងបេះដូង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ