ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាអាសន្ន! មហារីកស្បែក និងសួត កើនឡើងខ្ពស់ដោយសារ “រលកកម្ដៅ” ខ្លាំងខុសធម្មតា

14 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការកើនឡើងកម្ដៅផែនដី និងរលកកម្ដៅខ្លាំង​មិនត្រឹមតែបង្កឱ្យមានអាការៈខ្យល់គរ ឬគ្រោះថ្នាក់ដល់ជីវិតភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញឱ្យមានជំងឺមហារីកកាន់តែខ្លាំងផងដែរ។ បើតាមការសិក្សាស្រាវជ្រាវ ក្នុងរយៈពេលវែង កម្ដៅដែលកើនឡើងត្រឹមតែ ២…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការកើនឡើងកម្ដៅផែនដី និងរលកកម្ដៅខ្លាំង​មិនត្រឹមតែបង្កឱ្យមានអាការៈខ្យល់គរ ឬគ្រោះថ្នាក់ដល់ជីវិតភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញឱ្យមានជំងឺមហារីកកាន់តែខ្លាំងផងដែរ។

បើតាមការសិក្សាស្រាវជ្រាវ ក្នុងរយៈពេលវែង កម្ដៅដែលកើនឡើងត្រឹមតែ ២ អង្សាសេ អាចបង្កើនសមត្ថភាពបំផ្លាញនៃកាំរស្មីយូវីលើស្បែករហូតដល់ ១០% ដែលនាំឱ្យកើតមហារីកស្បែក។ លើសពីនេះ បម្រែបម្រួលអាកាសធាតុបង្កឱ្យមានគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ដែលធ្វើឱ្យមានការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ និងជាមូលហេតុចម្បងនៃជំងឺមហារីកសួត។

ម្យ៉ាងវិញទៀត កម្ដៅខ្លាំងក៏ជះឥទ្ធិពលដល់វិស័យកសិកម្ម ដោយបង្កើតឱ្យមានពពួកផ្សិតពុល​លើអាហារដែលទុកដាក់មិនបានល្អ ដែលជាភ្នាក់ងារបង្កឱ្យមានមហារីកថ្លើម។ ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ជាងគេរួមមាន កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលធ្វើការនៅក្រោមកម្ដៅថ្ងៃយូរ។

ដើម្បីការពារសុខភាព អ្នកជំនាញណែនាំឱ្យទទួលទានទឹកឱ្យបានច្រើន (ជៀសវាងគ្រឿងស្រវឹង និងជាតិស្ករខ្ពស់) ស្លៀកសម្លៀកបំពាក់ការពារកម្ដៅថ្ងៃ បាញ់ឡេការពារកម្ដៅថ្ងៃ និងជាពិសេសបំផុតគឺ ហាមដាច់ខាតការទុកកុមារ ឬមនុស្សចាស់ចោលក្នុងឡានដែលបិទជិត ព្រោះសីតុណ្ហភាពក្នុងឡានអាចកើនឡើងលឿនបំផុតដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតក្នុងរយៈពេលខ្លី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ