មន្ទីរសុខាភិបាលខេត្តតាកែវ ដឹកនាំយុទ្ធនាការចុះអប់រំ និងដាក់អាប៊ែតកម្ចាត់ដង្កូវទឹក ដើម្បីបង្ការជំងឺគ្រុនឈាមតាមសហគមន៍
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៦នេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយសហការីបានដឹកនាំយុទ្ធនាការផ្សព្វផ្សាយ អប់រំជំងឺគ្រុនឈាម រួមដំណើរដោយវេជ្ជ.សំរិទ្ធ វីរៈ ប្រធានស្តីទីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី និងក្រុម RRT , ប្រធានមណ្ឌលសុខភាពទាំង១៧, មន្ត្រី RRT មណ្ឌលសុខភាពទន្លេបាទី ដោយមានការចូលរួមពីនាយកវិទ្យាល័យសុខ អាន ទន្លេបាទី និងអាជ្ញាធរ ភូមិ ឃុំ នៅទីតាំងវិទ្យាល័យសុខ អាន ទន្លេបាទី ក្នុងគោលបំណងអប់រំ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមសហគមន៍។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្តចុះអប់រំ និងដាក់អាបែតនៅភូមិថ្នល់ទក្សិណ និងភូមិទន្លេបាទី ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវក៏ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ «៣កុំ ៣បំបាត់»៖

✅ កុំឱ្យមូសខាំ, ✅ កុំឱ្យមូសបង្កាត់ពូជ , ✅កុំធ្វេសប្រហែសពេលមានគ្រុនក្តៅ
✅ បំបាត់ទឹកដក់ , ✅ បំបាត់ដង្កូវទឹក , ✅បំបាត់ជម្រកមូសខ្លាចុះអប់រំដាក់អាបែត

ចំណែកមណ្ឌលសុខភាពខ្វាវ បានចុះអប់រំ និងដាក់អាបែត បានចំនួន ៦ភូមិ នៅឃុំខ្វាវ ស្រុកសំរោង, មណ្ឌលសុខភាពត្រាំខ្នារ បានចុះអប់រំ និងដាក់អាបែតនៅភូមិ ជើងកូត ឃុំសូរភី ស្រុកបាទី បានចំនួន ២៥ គ្រួសារ ស្មើនឹង៥៨ពាង។




ចែករំលែកព័តមាននេះ