អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនក្មេងទំនើង៣ក្រុមចំនួន ១៦នាក់យកមកកោរសក់ និងលោតកង្កែប ក្រោយបង្ហោះម៉ូតូបង្កអនាធិបតេយ្យ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងប្រមាណជា៣ក្រុម សរុប១៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីក្មេងទំនើងទាំងអស់ធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សង្គម ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយដឹងថា ដោយអនុវត្តតាមគោលការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន៣ក្រុម ដែលមានគ្នាសរុបចំនួន១៦នាក់ ។ ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើ
សកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្កភាពអនាធិបតេយ្យ ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈប៉ះពាល់ដល់សង្គម ជាពិសេស ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងបង្កការភ័យខ្លាចដល់អ្នកជុំវិញខ្លួន ឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយទៀតផង។

មន្ត្រីកងរាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា ការឃាត់ក្រុមក្មេងទំនើងបាន កាលពីវេលាម៉ោង ១២និង១០នាទីរំលង
អធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចវិមានឯករាជ្យ ស្ថិតនៅភូមិទួលគក់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធុល ជរា ភេទប្រុស អាយ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ចំណែកក្រុមទី២ បានឃាត់កាលពីវេលាម៉ោង១ និង៥០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្សារកំពង់ស្ពឺ ផ្លូវលេខ១៤៣ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ មានឈ្មោះទី១- ឈៀង ចំរើន ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី២- ឈ្មោះ ប៊ុនធឿន សុខឌឿន ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣-ឈ្មោះ ចំណាប់ ចំរើន ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៤-ឈ្មោះ ធឿន ប៊ុនថា ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៥-ឈ្មោះ សល់ មេសា ប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៦-ឈ្មោះ សល់ ពុទ្ធស៊ឺ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៧-ឈ្មោះ ធៀង លៀង ប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៨-ឈ្មោះ ចិន ជីវ៉ូ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។

ចំណែកក្រុមទី៣ បានឃាត់ខ្លួនកាលនៅវេលាម៉ោងបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នៅចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ មានឈ្មោះ ទី១-សឿន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទី២-ឈ្មោះ រស់ យុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ទី៣-ឈ្មោះ ថុល ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ទី៤-ឈ្មោះ មឹម ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៥-ឈ្មោះ សល់ ប៊ុននិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៦-ឈ្មោះ ហន ពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៧-ឈ្មោះ ខុំ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ធ្វើការដកហូតវត្ថុតាងម៉ូតូចំនួន៨គ្រឿង ម៉ូតូម៉ាកNex ចំនួន០២គ្រឿង (ម៉ាក NEX ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1LC-9634, NEX ពណ៌លឿង ស៊េរីឆ្នាំ២០២៦ គ្មានផ្លាកលេខ) , ម៉ូតូម៉ាក HONDAចំនួន៦គ្រឿង (HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-3996 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MC-6373 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ គ្មានផ្លាកលេខ,ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-2024 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LI-1089 , HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-3498) ទូរស័ព្ទចំនួន ០៨គ្រឿង (ម៉ាក IPHONEចំនួន០៩គ្រឿង,ម៉ាក OPPO ០១គ្រឿង, ម៉ាក NUBIA ០១គ្រឿង, ម៉ាកTECNO ០១គ្រឿង , ម៉ាកINFINIX ០១គ្រឿង) ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ កោសក់ លោតកង្កែប និងអាវ៉ង់ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ
ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងអស់នេះដែលនាំឱ្យប៉ះពាល់ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ។


ចែករំលែកព័តមាននេះ