ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយមានការតវ៉ា! ស្នងការខេត្តកំពតចេញមុខបញ្ជាក់ពីមូល​ហេតុចាប់ខ្លួនម្តាយនិងកូនដល់ខេត្តប៉ៃលិន

5 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ក្រោយពីគេហទំព័រកោះសន្តិភាពបានចុះផ្សាយករណី​ពលរដ្ឋ​លើកគ្នា​តវ៉ា​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក្រោយ​​​ស្ត្រី​ជាម្តាយ​និង​កូន ត្រូវ​នគរបាល​ខេត្តកំពត​មក​ចាប់​ដល់​ផ្ទះ ដោយ​មិនដឹង​មូលហេតុនោះ ត្រូវបានលោកឧត្តមសេ
នីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា ​​«ជំរាប​ជូន​សាធារណៈជន​អោយ​បាន​ជ្រាប​ថា ករណី​ឃាត់ខ្លួន​ខាងលើ​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ករណី​ខាងលើ​នេះ ​មិនមែន​ពាក់​ព​ន្ធ័​និង​បញ្ហា scam online នោះ​ទេ តែ​នេះ​ជា​ក្រុម Hack តាម Telegrams ដែល​សមត្ថកិច្ច​បាន​ប្រើប្រាស់​ការងារ​ជំនាញ​ និង​ស៊ើបអង្កេត​និង​មាន​ភស្តុ​តាង​ច្បាស់លាស់​ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ម្តាយ​និង​កូន​នៅ​ខេត្ត​ប៉ៃលិន​ ។ សូមបញ្ជាក់ថា ៖ ពលរដ្ឋ​លើកគ្នា​តវ៉ា​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក្រោយ​ឃើញ​ស្ត្រី​ម្តាយ​និង​កូន ត្រូវ​នគរបាល​ខេត្តកំពត​មក​ចាប់​ដល់​ផ្ទះ ដោយ​មិនដឹង​មូលហេតុ

លោកបន្តថា ដោយឡែក ​បក្សពួក​ប្រហែលជា​គេចខ្លួន​បាត់​អស់ហើយ ក្រោយ​សារ​ព​ត៏​មានបាន​ចុះ​ផ្សាយ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​ក៏​នៅ​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក ​និងមេ​ក្លោ​ង​ដើម្បី​មក​ផ្តន្ទាទោស​តាម​ច្បាប់​ដែរ ។ ប្រជាពលរដ្ឋ​មិន​តិច​នាក់​នោះ​ទេ​ ដែល​បាន​រង​គ្រោះ​ដោយសារ​ករណី Hack តាម telegrams ។