ក្រសោបបានក្មេងទំ.នើ.ងក្រុមអ្នកលេងកាំ.បិ.ត ពូ.ថៅ ៨នាក់ ក្រោយធ្វើសកម្មភាពគ.ប់បំផ្លាញផ្ទះពលរដ្ឋ៤លើក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្មេងទំនើងដែលជាក្រុមអ្នកលេងកាំបិត ពូថៅ និងដំបងទីប ចំនួន៨នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាន
នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្ទាប់បន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពគប់ដុំថ្ម និងគប់កាំបិតបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខណ្ឌប្ញស្សីកែវចំនូន៤លើក ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យ
នគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០២៦ ករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោសដោយគប់ ដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះចំនួន៤លើក ។

លើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ,២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ,៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ និងលើក
ទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវ លេខ ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល០២:២០នាទីយប់ ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២៦។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចរហូតវត្ថុតាងចាប់យក ១-កាំបិតធ្វើសកម្មភាព ៦ដើម, ២-ពូថៅធ្វើសកម្មភាព ១ដើម, ៣-ដែកទីបធ្វើសកម្មភាព១ដើម ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី៕





ចែករំលែកព័តមាននេះ