ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានីភ្នំពេញ បំភ្លឺរឿងរូបភាពក្រុមយុវជន​ពាក់កាតប៉ូលិស នៅម្ដុំវត្តបុទុមវតី

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​មានការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម មាន​ករណី​យុវជន​ជំទង់​ៗ​មួយ​ចំនួន​នៅ តែង​បង្ក​ភាព​រញ៉េរញ៉ៃ និង​មាន​ពាក់​កាតប៉ូលិសព្រហ្មទណ្ឌ CID នៅ​ម្តុំ​វត្ត​បុ​ទុម​វ​ត្តី។ ចំពោះ​ករណី​នេះ​ដែរ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ឱ្យ​ថា​ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​នោះ​ជា​រូបភាព​ចាស់ ​កាលពី​អំឡុង​ដើមឆ្នាំ​២០២៥ កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង វាយ​គ្នា​នៅ​ចំ​ណុ​មុខ​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី ​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានបន្តថា ក្នុង​ពេល​ប្រ​តិ​បត្ត​ការ​បង្ក្រាប​នោះ​ដែរ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ក្រុម​យុវជន ដែល​មាន​ពាក់​កាត CID ទើប​សមត្ថកិច្ច​ដកហូត​កាត និង​ធ្វើកិច្ចសន្យា ដោយ​មានការ​ធានា​ពី អាណាព្យាបាល ដើម្បី​នាំ​យក​ពួក​គេ​ទៅ​អប់រំ​បន្ត ទើប​សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បន្តទៀតថា ដោយឡែក​ក្រុម​ក្មេង​ទំនើង​ដែល​វាយ​គ្នា​នៅ​លើ​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ​ល​ស្រាល យក​ទៅ​តាម​ផ្លូវច្បាប់​រួច​ហើយ​ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នៅ​តែ​បន្ត​ពិនិត្យ​តាមដាន​ចំពោះ​មុខសញ្ញា​ក្មេង​ទំនើង ក៏​ដូច​ជា​មុខសញ្ញា ​ដែល​សមត្ថកិច្ច​អប់រំ​កន្លង​មក ក្នុង​ករណី​មិន​រាងចាល បើ​ឃើញ​មាន​សកម្មភាព​ នឹង​អនុវត្ត​តាម​ជំនាញ​ចំពោះ​មុខ​របស់​សមត្ថកិច្ច​ ៕