ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ «​បំផ្លាញ​ថ្លើម​» ខ្លាំង​ជាង​ស្រា​! មនុស្ស​ភាគច្រើន​ញ៉ាំ​រាល់ថ្ងៃ​ដោយ​មិនដឹង​ខ្លួន

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ការពារ​ថ្លើម​មិន​ចាំបាច់​ចំណាយ​លុយ​លើ​អាហារ​បំប៉ន​ថ្លៃ​ៗ​ឡើយ ប៉ុន្តែ​វា​ចាប់ផ្ដើម​ពី​ការ​កែប្រែ​ទម្លាប់​ញ៉ាំ​ភេសជ្ជៈ​ប្រចាំ​ថ្ងៃ​ដែល​យើង​ធ្លាប់តែ​គិត​ថា​មាន​សុវត្ថិភាព​។ តាម​ការ​ព្រមាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចំណីអាហារ និង​ទិន្នន័យ​ស្រាវជ្រាវ​លើ​មនុស្ស​ជាង ១២០,០០០ នាក់ បាន​រក​ឃើញ​ការ​ពិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​ប្រើ​ស្ករ​សិប្បនិម្មិត ឬ​ភេសជ្ជៈ​ដែល​ដាក់​ស្លា​កថា​គ្មាន​ជាតិ​ស្ករ​ត្រឹមតែ…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ការពារ​ថ្លើម​មិន​ចាំបាច់​ចំណាយ​លុយ​លើ​អាហារ​បំប៉ន​ថ្លៃ​ៗ​ឡើយ ប៉ុន្តែ​វា​ចាប់ផ្ដើម​ពី​ការ​កែប្រែ​ទម្លាប់​ញ៉ាំ​ភេសជ្ជៈ​ប្រចាំ​ថ្ងៃ​ដែល​យើង​ធ្លាប់តែ​គិត​ថា​មាន​សុវត្ថិភាព​។

តាម​ការ​ព្រមាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចំណីអាហារ និង​ទិន្នន័យ​ស្រាវជ្រាវ​លើ​មនុស្ស​ជាង ១២០,០០០ នាក់ បាន​រក​ឃើញ​ការ​ពិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​ប្រើ​ស្ករ​សិប្បនិម្មិត ឬ​ភេសជ្ជៈ​ដែល​ដាក់​ស្លា​កថា​គ្មាន​ជាតិ​ស្ករ​ត្រឹមតែ ១ កំប៉ុង​ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​ហានិភ័យ​ជំងឺថ្លើម​រុំ​ខ្លាញ់​រហូត​ដល់ ៦០% ដែល​វា​ផ្ដល់​ផល​អាក្រក់​ខ្លាំង​ជាង​ភេសជ្ជៈ​ប្រើ​ស្ករ​ធម្មតា​ទៅ​ទៀត​។ ដើម្បី​ស្ដារ​មុខងារ​ថ្លើម​ឱ្យ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈពេល​ខ្លី អ្នកជំនាញ​ណែនាំ​ឱ្យ​អនុវត្ត​ជំហាន​ដំបូង​ដោយ​ការ​ប្តូរ​ពី​ភេសជ្ជៈ​ផ្អែម​គ្រប់​ប្រភេទ​មក​ញ៉ាំ​ទឹក​ស្អាត តែ​គ្មាន​ស្ករ ឬ​កាហ្វេ​ខ្មៅ​វិញ ដែល​ការ​ផ្លាស់​ប្តូរ​នេះ​ត្រឹមតែ​រយៈពេល ១ ខែ នឹង​ធ្វើ​ឱ្យ​មុខងារ​ថ្លើម​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​យ៉ាង​ច្បាស់​ក្រែ​ត ព្រោះ​ថ្លើម​លែង​ត្រូវ​រ៉ាប់រង​បន្ទុក​ធ្ងន់​ក្នុង​ការ​រំលាយ​ជាតិ​ស្ករ​ចេញពី​ភេសជ្ជៈ​ទាំងនោះ​។

ជំហាន​បន្ត​មក​ទៀត​គឺ​ត្រូវ​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ប្រើ​ស្ករ​សិប្បនិម្មិត​ឱ្យ​បានជា​អតិបរមា ដោយសារ​ស្រា​បង្ខំ​ឱ្យ​ថ្លើម​ធ្វើការ​លើស​កម្លាំង​ដើម្បី​បន្សាប​ជាតិពុល រីឯ​ស្ករ​សិប្បនិម្មិត​គឺជា​ភ្នាក់ងារ​បង្ក​ឱ្យ​មានការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម​យ៉ាង​សាហាវ​បំផុត​។ ជំហាន​ចុង​ក្រោយ​ដែល​ជួយ​សម្រាល​បន្ទុក​ថ្លើម​បាន​យ៉ាង​ប្រសើរ គឺ​ការ​ស្វែងរក​ជាតិ​សរសៃ ពី​ក្នុង​ផ្ទះបាយ​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ធម្មជាតិ​ដូច​ជា ខ្ទឹមបារាំង ខ្ទឹមស ស្ពៃ​បារាំង និង​ស្រូវ​សាលី ព្រោះ​អាហារ​ទាំងនេះ​មាន​ផ្ទុក​សារធាតុ​ធម្មជាតិ​ដែល​ជួយ​ឱ្យ​បាក់តេរី​ក្នុង​ពោះវៀន​បំបែក​ជាតិ​ស្ករ​មួយ​ផ្នែក​ធំ​មុន​ពេល​វា​ទៅ​ដល់​ថ្លើម​។

ការ​ចាប់ផ្ដើម​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ និង​ជ្រើសរើស​អាហារ​ជំនួយ​ពី​ធម្មជាតិ​ទាំងនេះ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ថែរក្សា​ថ្លើម​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ រឹង​មាំ និង​ជៀស​ផុត​ពី​ជំងឺ​រ៉ាំរ៉ៃ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​បំប៉ន​ថ្លៃ​ៗ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ