ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងត្បូងប្តេជ្ញារក្សាសន្តិសហវិជ្ជមាន ទោះបីកូរ៉េខាងជើងកែរដ្ឋធម្មនុញ្ញលុបចោលគោល​ការណ៍​បង្រួបបង្រួមជាតិ

1 នាទី មុន

ប្រទេសកូរ៉េ​ទាំង​២ ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា កូរ៉េ​ខាងត្បូង​នឹង​បន្ត​នយោ​បាយ​សន្តិ​សហ​វិជ្ជមាន​សំដៅ​បង្កើត​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង ក៏​ទោះបី​ប្រទេស​នេះ ​ទើប​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន សំដៅ​បង្កើត​ការ​ចែក​គ្នា​ដាច់​រវាង​កូរ៉េ​ទាំង​២​ក្ដី​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​កាលពី​ថ្ងៃ​ទី​៧​…

ប្រទេសកូរ៉េ​ទាំង​២ ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា កូរ៉េ​ខាងត្បូង​នឹង​បន្ត​នយោ​បាយ​សន្តិ​សហ​វិជ្ជមាន​សំដៅ​បង្កើត​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង ក៏​ទោះបី​ប្រទេស​នេះ ​ទើប​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន សំដៅ​បង្កើត​ការ​ចែក​គ្នា​ដាច់​រវាង​កូរ៉េ​ទាំង​២​ក្ដី​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​កាលពី​ថ្ងៃ​ទី​៧​ ឧសភា​។

ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​ដោយ​លម្អិត​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​កូរ៉េ​ខាងជើង​។ ផ្អែក​លើ​ការ​ពិនិត្យ​នោះ​ រដ្ឋាភិបាល​នឹង​បន្ត​ជាប់​ជា​និច្ច នយោបាយ​សន្តិ​សហ​វិ​ជ្ច​មាន​របស់​ខ្លួន សម្រាប់​ឧបទ្វីប​កូរ៉េ​ ។ រដ្ឋធម្មនុញ្ញ​កែប្រែ​ថ្មី​របស់​កូរ៉េ​ខាងជើង​ត្រដាង​ដោយ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​៦ ​ឧសភា ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្ដូរ​នយោ​បាយ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម ​ជុង​អ៊ុ​ន ដែល​បាន​បង្ហាញ​កាលពី​ឆ្នាំ​២០១៣ ចាត់​ទុក​កូរ៉េ​ខាងត្បូង​ ជា​ប្រទេស​មួយ​ដាច់​ដោយឡែក​ស្រ​​ឡះ ពុំ​មែន​ជា​ដៃគូ​សម្រាប់​ការ​បង្រួបបង្រួម​ជាយថាហេតុ​ឡើយ​ ។

រដ្ឋធម្មនុញ្ញ​កែប្រែ​ថ្មី​លុប​ចោលការ​បកស្រាយ​មុន ពី​ការ​បង្រួបបង្រួម​កូរ៉េ​ដោយ​កំណត់​ពី​ដែនដី​កូរ៉េ​ខាងជើង តែ​មិន​និយាយ​យោង​ណាមួយ​ពី​កូរ៉េ​ខាងត្បូង​ឡើយ​ ។ ទោះបី​យ៉ាងណា​ រដ្ឋធម្មនុញ្ញ​កែប្រែ​ថ្មី​នេះ​ មិន​ចែង​ថា កូរ៉េ​ខាងត្បូង​ជាស​ត្រូវ​ឡើយ ​ខណៈ​តាម​ការ​ពិត លោក​គី​ម​ជុង​អ៊ុ​ន ចាត់​ទុក​កូ​រ៉េ​ទាំង​២​ថា ជា​ប្រទេស​ប្រទូស្ត​រ៉ា​យ​គ្នា និង​ចាត់​ទុក​កូរ៉េ​ខាងត្បូង​ថា​ជា​ប្រជាជាតិ​ដែល​ប្រទូស្ត​រ៉ា​យ​បំផុត​។

ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាងជើង​នេះ សំដៅ​ជា​ពិសេស​បោះចោល​ទិស​ដៅ​បង្រួបបង្រួម​កូរ៉េ​ទាំង​២ ព្រមទាំង​ទទួលស្គាល់​រដ្ឋ​២ ដាច់​ដោយឡែក​ពី​គ្នា​នៅ​ឧបទ្វីប​កូរ៉េ​។ ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ជាតិ​កូរ៉េ​ខាងត្បូង​យល់​ឃើញ​ថា ការ​ប្រទូស្ត​រ៉ា​យ​គ្នា​រវាង​កូរ៉េ​ទាំង​២​តាម​មើលទៅ នឹង​ត្រូវ​កាត់​បន្ថយ​យ៉ាង​ខ្លាំង ក៏​ទោះបី​មានការ​ទទួលស្គាល់​រដ្ឋ​២​ក៏​ដោយ​។ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កូរ៉េ​ខាងជើង​នោះ​បាន​ពង្រឹង​លក្ខន្តិកៈ​និង​អំណាច​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ប្រធាន​គណៈកម្មាធិការ​កិច្ចការរដ្ឋ​ដោយ​ឲ្យ​លោក​ក្លាយ​ជា​ប្រមុខរដ្ឋ​ ។

រដ្ឋធម្មនុញ្ញ​កែប្រែ​ថ្មី​របស់​កូរ៉េ​ខាងជើង កំណត់​ដែរ​ពី​ដែនដី​ជាតិ​កូរ៉េ​ខាងជើង​ដែល​មាន​ព្រំដែន​ភាគ​ខាងជើង​ជាប់​ជាមួយ​ចិន​ និង​រុ​ស្ស៊ី និង​ភាគ​ខាងត្បូង​ជាប់​ជាមួយ​កូរ៉េ​ខាងត្បូង ​ព្រមទាំង​កំណត់​ដែនទឹក​និង​ដែនអាកាស​របស់​ខ្លួន​ដែល​បែប​នេះ​ជា​ការ​បញ្ចប់​គំនិត​ប្រ​ង្រួ​ប​បង្រួម​កូ​​រ៉េ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ