រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់និងខ្មែរម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនបន្ទាប់ពីបង្ក ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយតប់គ្នាទៅវិញទៅមកដោយផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យ២ក្រុមមានគ្នា០៣នាក់ ក្នុងនោះចិនចិន០២នាក់និង ខ្មែរ០១នាក់បានប្រើដៃ និងដំបងដេញវាយគ្នាទៅវិញទៅមក នៅតាមដងផ្លូវសារធារណ: បណ្ដាលឲ្យរបួសទាំងសងខាងស្រាលបន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួននៅចំណុច ផ្នែកសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បន្ទាប់ពី ប្រព្រឹត្តហឹង្សា នៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវលេខ៦១៤ ក្រុមទី៨២ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង០០.២៩នាទីរំលងអាធ្រាត្រចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ។
សង្ស័យរូបនោះ (ក្រុមទី១)
១.ឈ្មោះ ខាយ បណ្ឌិត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន រងរបួសលើ កដៃខាងស្ដាំ និងពកក្បាល ដោយសារជនសង្ស័យឈ្មោះ YE ZHAOXUE វាយនិងដុំថ្មនៅពេលកើតហេតុ ។
វត្ថុតាងចាប់យកមាន៖
១-ម៉ូតូ០១គ្រឿងម៉ាក YAMAHA R15 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1DD-9222 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ក្រហម ។
ជនសង្ស័យ :(ក្រុមទី២)
១-ឈ្មោះ YE ZHAOXUE ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ២៣B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានរងរបួសបែកបបូរមាត់ខាងក្រោម និងស្នាមលើ ក (ដោយសារជនសង្ស័យឈ្មោះ ខាយ បណ្ឌិត ចាប់ក្បាលអុកនិងជង្គង់នៅពេលកើតហេតុ) ។
២-ឈ្មោះ LIN JIHONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ ជាងភ្លើង ស្នាក់នៅខុនដូរយីហោ ចុង ឃីតាក់ បន្ទប់លេខ២០៩ ជាន់ទី២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនទាំងពីរនាក់នោះសមត្ថកិច្ចដកហូត រថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF- 8593 និងទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាក OPPO ពណ៌ខ្មៅ និងម៉ាក HUAWIE ពណ៌ខ្មៅ លិខិតឆ្លងដែន០១ក្បាល និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក I Phone 16 PromaX ពណ៌ទឹកប្រាក់។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕



ចែករំលែកព័តមាននេះ