ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​ក្នុង​ទឹកដី​ស្រុក​បា កាន​បើក​លែង​យ៉ាង​សប្បាយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ

1 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ប្រភព​បាន​រាយ​ការ​ណ៍​​ នៅ​រសៀល​ថ្ងៃ​ទី​០៨ ឧសភា នេះ​ថា សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង នៅ​ក្នុងភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន…

ខេត្តពោធិ៍សាត់​ ៖ ប្រភព​បាន​រាយ​ការ​ណ៍​​ នៅ​រសៀល​ថ្ងៃ​ទី​០៨ ឧសភា នេះ​ថា សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង នៅ​ក្នុងភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន ត្រូវ​បាន​ក្រុម​អ្នក​លែង​បើក​ជល់​មាន់​យ៉ាង​ចំហរ​ស្ទើរ​រាល់ថ្ងៃ តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។

ប្រភព​បាន​រាយ​ការ​ណ៍​​ថា ម្ចាស់​សង្វៀនមាន់​ដុះ​ស្លែ​មួយ​នេះ ​ឈ្មោះ ពឿ​ន ជា​អ្នកស្រុក​នោះ​តែ​ម្ដង​។ ម្ចាស់​សង្វៀន​នេះ​ បើក​ស្វា​គម​ន៍​ភ្ញៀវ​ស្ទើរ​រាល់ថ្ងៃ ឲ្យ​តែ​មាន​អ្នកលេង​ ។ រីឯ​អ្នក​ញៀន​នឹង​ល្បែង​នេះ ក៏​មិនមែន​មាន​តែ​អ្នក​ខេត្ត​ពោ​ធិ៍​​សាត់​មក​ជល់​ដែរ មាន​ទាំង​អ្នក​ខេត្តបាត់ដំបង​មក​ផង ជា​ពិសេស ​អ្នកស្រុក​រស់នៅ​ក្បែរ​ព្រំប្រទល់​ទឹកដី ស្រុក​បាកាន​តែ​ម្ដង​។

ព្រោះ​ម្ចាស់​សង្វៀន​នេះ បាន​ធានា​សុ​វ​ត្ថិ​ភាព​គ្រប់យ៉ាង​ដល់​អ្នកលេង ចំពោះ​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​។ ដូច្នេះ​ហើយ​ ទើប​សង្វៀន​លោក​ដង្ខៅ ពឿ​ន មាន​ភ្ញៀវ​សម្រុក​ទៅ​លេង​ស្ទើរ​រាល់ថ្ងៃ​មួយ​រយ​:​ចុង​ក្រោយ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ