ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះក្រសួង​ការងារ បើក​វេទិកា​ផ្ដល់​ឱកាសការងារ សម្រាប់​អតីត​ពលករ និង​ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ

1 នាទី មុន

ខេត្តឧត្តរមានជ័យ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តឧត្តរមានជ័យ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តឧត្តរមានជ័យ ដើម្បី​ផ្តល់​ឱកាស​ការងារ​ប្រមាណ​ជាង ៩​ម៉ឺន​កន្លែង រួម​ទាំង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែឧសភា ឆ្នាំ​២០២៦​នេះ ​។

វេទិកា​ការងារ​នេះ ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​បរិវេណ​សាលាស្រុក​ចុងកាល់ នៅ​ថ្ងៃ​ទី ​៨ និង​នៅ​ថ្ងៃ​ទី​ ៩ នៅ​ក្នុង​បរិវេណ​វេទិកា​អុំទូក ស្ថិត​ក្នុង​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ​៕ អត្ថបទសហការ