បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកយើងនិយមទទួលទានខ្យងចាក់ច្រែង ដែលជាប្រភេទខ្យងល្អិតគួរសម ខណៈដែលតម្លៃវាក៏គួរសមមិនថ្លៃមិនថោក ប៉ុន្តែសូមប្រុងប្រយ័ត្ន ប្រសិនបើវានាំចូលពីថៃ ។
ខ្យងនេះ មិនជាប់បម្រាមនាំចូលកម្ពុជាទេ ខណៈដែលសារព័ត៌មានថៃ the Nation បានចុះផ្សាយម្សិលមិញថា វា គឺជាពពួកសត្វ ដែលគេរកឃើញមានកម្រិតបរិមាណសារធាតុអាសេនិច និង សំណរខ្ពស់លើសពីកម្រិតស្តង់ដាសុវត្ថិភាព ។
ក្រសួងសុខាភិបាលថៃ នៅពេលនេះបានណែនាំដល់ប្រជាជនគេឱ្យជៀសវាងការបរិភោគសត្វខ្យងនេះ ក្នុងស្រុកជាបណ្តោះអាសន្ន បន្ទាប់ពីសារធាតុអាសេនិច និងសំណត្រូវបានរកឃើញថាមានកម្រិតនៃការបំពុលនោះខ្ពស់ ។
នៅកម្ពុជាពពួកខ្យងចាក់ច្រែងនេះ ពលរដ្ឋយើងនិយមយកទៅឆាគ្រឿង ហើយជញ្ជក់ក្លែមស្រាបៀរ ឬទទួលទានលេង ៕
ចែករំលែកព័តមាននេះ