តុលាការយោធាចិនកាត់ទោសប្រហារជីវិត (ព្យួរទោស) អតីតរដ្ឋមន្ត្រីការពារជាតិ២រូប ពីបទពុករលួយ
ប្រទេសចិន ៖ តុលាការយោធាចិនមួយ កាលពីថ្ងៃទី៧ ឧសភា បានកាត់ទោសប្រហារជីវិត ជាមួយការព្យួរទោស អតីតរដ្ឋមន្ត្រីការពារប្រទេស២រូប លោកWEI FENGHE…
ប្រទេសចិន ៖ តុលាការយោធាចិនមួយ កាលពីថ្ងៃទី៧ ឧសភា បានកាត់ទោសប្រហារជីវិត ជាមួយការព្យួរទោស អតីតរដ្ឋមន្ត្រីការពារប្រទេស២រូប លោកWEI FENGHE…
ប្រទេសចិន ៖ តុលាការយោធាចិនមួយ កាលពីថ្ងៃទី៧ ឧសភា បានកាត់ទោសប្រហារជីវិត ជាមួយការព្យួរទោស អតីតរដ្ឋមន្ត្រីការពារប្រទេស២រូប លោកWEI FENGHE និងលោក LI SHANGFU ដែលកាន់តំណែងរវាងឆ្នាំ២០១៨ និង២០២៣ ពីបទពុករលួយ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរដ្ឋចិន ។

នោះជាការដាក់ទោសធ្ងន់ធ្ងរបំផុត ចំពោះឥស្សរជនយោធាជាន់ខ្ពស់ដល់២រូប ក្នុងក្របខណ្ឌនៃយុទ្ធនាការប្រឆាំងអំពើពុករលួយលើកឡើង ដោយប្រធានាធិបតីចិន លោកស៊ី ជីនពីង បន្ទាប់ពីលោកឡើងកាន់អំណាចពីដំណាច់ឆ្នាំ២០១២ មក។ បន្ទាប់ពីការព្យួរទោស២ឆ្នាំ ទោសរបស់លោកWEI FENGHE អាយុ៧២ឆ្នាំ និងរបស់លោកLI SHANGFU អាយុ៦៨ឆ្នាំ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានលទ្ធភាពកាត់បន្ថយទោស ឬដោះលែងដោយមានលក្ខខណ្ឌឡើយ ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ។
តាមតុលាការយោធាថា លោកWEI FENGHE ជាប់ចោទពីបទទទួលសំណូក ចំណែកលោកLI SHANGFU ជាប់ចោទពីបទពុករលួយសកម្ម និងអសកម្ម។ អ្នកទាំង២ ក៏កាត់ទោសដកសិទ្ធិពលរដ្ឋអស់មួយជីវិត និងរឹមអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់ ៕

ចែករំលែកព័តមាននេះ